ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរកឃើញ ស្ត្រីជនជាតិចិន ៤១៨ នាក់ បានរួចផុតពីទាសករផ្លូវភេទ ក្នុងសង្គ្រាមលោកលើកទី២

ចិន៖នេះបើយោងតាមការស្ទង់ មតិបានធ្វើឡើងជាង ៣ ទសវត្សរ៍ដោយមជ្ឈមណ្ឌលស្រាវជ្រាវ សម្រាប់ស្ត្រីមប្រើផ្លូវភេទចិននៅ សាកលវិទ្យាល័យ Shanghai Normal និយាយថា ជនរងគ្រោះជនជាតិចិនសរុបចំនួន ៤១៨ នាក់បានរួចជីវិតពីទាសករ ផ្លូវភេទ ដ៏អាក្រក់បំផុតចំពោះស្ត្រីទំាងនោះ របស់ប្រទេសជប៉ុនក្នុងអំឡុង សង្គ្រាមលោកលើកទី២ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily។

យោងតាមលទ្ធផលនៃការស្ទង់មតិបានបង្ហាញកាលពីថ្ងៃអង្គារថា ក្នុងចំណោមស្ត្រីជាទាសករផ្លូវភេទទាំង ៤១៨ នាក់នេះ មាន ៣៥៩ នាក់មកពីចិនដីគោក និង ៥៩ នាក់មកពីតំបន់តៃវ៉ាន់របស់ប្រទេសចិន ចំណែកខេត្ត Hainan ភាគខាងត្បូងប្រទេសចិនមានចំនួនស្ត្រីចំនួន ១៦៨ នាក់ដែលជាចំនួនខ្ពស់បំផុតតាមពីក្រោយដោយខេត្ត Shanxi ភាគខាងជើងប្រទេសចិនដែលមាន ១២០នាក់ ។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវបានឲ្យដឹងថា រហូតមកដល់ពេលនេះមប្រើផ្លូវភេទ ៧ នាក់នៅតែមានជីវិតនៅលើដីគោក ដោយ ៦ នាក់រស់នៅក្នុងខេត្តហ៊ូណាន និង ម្នាក់ទៀតនៅសានស៊ី។ ស្រ្តីមប្រើផ្លូវភេទ គឺជាពាក្យស្លោករបស់អធិរាជជប៉ុន សម្រាប់ស្ត្រី និងក្មេងស្រីទាំងនោះ ត្រូវបានបង្ខំឲ្យធ្វើជាទាសករផ្លូវភេទ នៅផ្ទះបនយោធាជប៉ុននៅចន្លោះឆ្នាំ ១៩៣២ និង ១៩៤៥ រហូតដល់ចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២។

ពួកគេត្រូវបានទាហានជប៉ុនចាប់រំលោភ និងធ្វើទារុណកម្មតាមទម្រង់ផ្សេងៗទៀត។ ពួកគេប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានស្ត្រី និង កុមារីចំនួន ៤០០,០០០ នាក់ ត្រូវបានចាប់ពង្រត់ បង្ខិតបង្ខំ ឬលួចចម្លងទៅបម្រើផ្លូវភេទ ដោយពួកឈ្លានពានរបស់ជប៉ុននៅជុំវិញពិភពលោក ដោយចំនួនជនរងគ្រោះជាជនជាតិចិនមានលើសពី ២០០,០០០ នាក់។

លោក Su Zhiliang សាស្ត្រាចារ្យ និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវ បាននិយាយថា លោក និងភរិយា Chen Lifei បានចាប់ផ្តើមការស្ទង់មតិ នៅឆ្នាំ ១៩៩៣ ហើយពួកគេត្រូវបានចូលរួមដោយអ្នកស្រាវជ្រាវ ជាច្រើននៅទូទាំងប្រទេស ចិនក្នុងរយៈពេលជាច្រើនឆ្នាំ។ Su បានបន្តថា វាមិនងាយ ស្រួលទេក្នុងការបញ្ជាក់ថា អ្នកណាក្នុងចំណោមស្ត្រីរាប់ពាន់ នាក់ទាំងនេះបានរួចរស់ជីវិត ពីទារុណកម្ម និងសង្រ្គាម ព្រោះវាទាមទារភស្តុតាងជាក់ស្តែង នៃឧប្បត្តិហេតុទាំងអស់ ដូចជាការនិទានរឿង ដែលបានកត់ត្រា ជាបុគ្គលដំបូងនិងភស្តុតាងសម្ភារៈក៏ដូចជាគណនីសាក្សី។

លោកបានបន្ថែមថា ការប្រមូលភ័ស្តុតាង បែបនេះមានន័យថា បង្ខំអ្នករស់រានមានជីវិត ឬញាតិសន្តានរបស់ពួក គេរំលឹកពីអតីតកាលដ៏ឈឺចាប់ ហើយមនុស្សទាំងនេះ ជាច្រើនត្រូវការ ពេលជាច្រើនឆ្នាំដើម្បី បង្ហាញរឿងរ៉ាវ របស់ពួកគេនៅទីបំផុត៕

Most Popular

To Top