វាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីថាកិច្ចសហប្រតិបត្តិការអន្តរកូរ៉េគួរតែ បន្ដជាមួយនឹងវឌ្ឍនភាពនៃការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ខណៈទីក្រុងសេអ៊ូល នៅតែបន្តជំរុញឱ្យមានដំណើរ ទេសចរណ៍ផ្ទាល់ខ្លួនទៅកាន់កូរ៉េខាងជើង។
មុននេះក្រសួងបង្រួបបង្រួម ទីក្រុងសេអ៊ូលបានឲ្យដឹងថាខ្លួនកំពុងស្វែងរកមធ្យោបាយ ដើម្បីធ្វើកិច្ចចរចា ជាមួយក្រុងព្យុងយ៉ាង ស្តីពីការអនុញ្ញាតឱ្យដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងជើងដោយឈរ លើមូលដ្ឋានបុគ្គល។
ការជំរុញនេះបានទទួលឥទ្ធិពល បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានលើកឡើងពីសប្តាហ៍មុនថា ជាមធ្យោបាយមួយដើម្បីពង្រីក ការផ្លាស់ប្តូរអន្តរកូរ៉េដោយមិនរំលោភលើទណ្ឌកម្ម។
អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា សហរដ្ឋអាមេរិក គាំទ្រកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ និងសម្របសម្រួលជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ដើម្បីធានានូវកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ នៅក្នុងភាពជាប់គាំងជាមួយនឹង វឌ្ឍនភាពលើការរំសាយអាវុធនុយក្លេអ៊ែរ៕
![](https://www.lookingtoday.com/wp-content/uploads/2020/01/55CFF4C4-A390-41A7-9202-B921339E2564.jpeg)
![](https://www.lookingtoday.com/wp-content/uploads/2020/01/67E543E7-BD9E-4D85-9C28-3CAE1387B408.jpeg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)