ព្រឹត្តិការណ៍

ណាហ្គាវើលដ៍ ផ្តល់ជូនបទពិសោធន៍​ ដ៏រីករាយបំផុត ក្នុងឱកាសអបអរ ពិធីបុណ្យ សែនព្រះខែ

ភ្នំពេញ ៖ រីករាយ និងប្រារព្ធពិធីបុណ្យ សែនព្រះខែ នៅណាហ្គាវើលដ៍ មានការតុបតែងលម្អ បែបប្រពៃណីដ៏ប្រណីត និងអំពូលភ្លើងដ៏ស្រស់ស្អាត ដែលបង្កើតជាបរិយាកាស ដ៏មនោរម្យសម្រាប់គ្រប់គ្នា ហើយក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ មានការតុបតែង ដោយប្រើចង្កៀងគោម តុក្កតារូបទន្សាយ និងអំពូលភ្លើងចម្រុះ ពណ៌ដ៏ទាក់ទាញ សម្រាប់អតិថិជន និងទេសចរជាតិ និងអន្តរជាតិ ហើយពិធីបុណ្យ សែនព្រះខែ គឺជាឱកាសជួបជុំក្រុមគ្រួសារ ញាតិមិត្ត និងមិត្តភក្តិប្រកប ដោយសុភមង្គល និងភាពសប្បាយរីករាយ ហើយដើម្បីអបអរ ឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍ ក៏មានលក់នំសែន ព្រះខែដ៏ឈ្ងុយឆ្ងាញ់ ដោយប្រើគ្រឿងផ្សំស្រស់ៗ និងច្នៃដោយក្រុមមេចុងភៅនំ ដ៏ចំណានផងដែរ ។

កន្លែងទទួលភ្ញៀវនៅណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ ត្រូវបានតុបតែងលម្អយ៉ាងប្រណីតដើម្បីស្វាគមន៍អតិថិជន

សូមអញ្ជើញជាវនំសែនព្រះខែថ្មី ដែលមានសម្បកព្រិល ស្នូលគ្រីមពងមាន់ឡាវ៉ា និងរសជាតិផ្សេងៗទៀត ដូចជា រសជាតិដើម សូកូឡា ម៉ាត់ឆា (តែបៃតង) និងទឹកដោះគោ ។ នំសែនព្រះខែទាំងនេះ មានតម្លៃ ១៨០.០០០៛ សម្រាប់មួយ ប្រអប់មាន ៨ ដុំ ខណៈនំសែនព្រះខែដុត មានស្នូលច្រើនជម្រើស ដូចជា គ្រាប់ឈូកស ស្លឹកតើយ ទុរេន និងស្នូលថ្មី គឺស្នូលគ្រាប់ធញ្ញជាតិចម្រុះ ។ មានជាស្នូលធម្មតា ឬស៊ុត ២ គ្រាប់ជាមួយតម្លៃចាប់ពី ៥២.០០០៛ នំសែនព្រះខែទាំងនេះ ត្រូវបានវេចខ្ចប់ក្នុងប្រអប់ដ៏ស្រស់ស្អាត ដែលអាចធ្វើជាកាដូដ៏ស័ក្តិសមឥតខ្ចោះ សម្រាប់មនុស្សជាទីស្រឡាញ់។ ទទួលបានការបញ្ចុះ តម្លៃ ២០% សម្រាប់ការជាវចាប់ពី ៥០ ប្រអប់សម្រាប់ប្រអប់ដែលមាននំ ៤ និង ៨ ដុំដោយកម្ម៉ង់ តាមរយៈ +៨៥៥ ២៣ ២៦៣ ០៣១ ឬ dining@nagaworld.com មុនថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។

រីករាយជាមួយការ ទទួលទាននំសែនព្រះខែ និងម្ហូបឈុតពិសេស នៅភោជនីយដ្ឋានចិន Hall of Golden Chimes និង Fortune Palace ជាមួយក្រុមគ្រួសារ និងមិត្តភក្តិក្នុងបរិយាកាសដ៏មនោរម្យ

ធ្វើឱ្យឱកាសពិធីបុណ្យសែនព្រះខែ កាន់តែមានសុភមង្គល និងសប្បាយរីករាយ ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងដៃគូពាណិជ្ជកម្ម ដោយអញ្ជើញ ទៅទទួលទានជុំគ្នា នៅភោជនីយដ្ឋានចិន Hall of Golden Chimes និង Fortune Palace ។ ភោជនីយដ្ឋាន Hall of Golden Chimes មានម្ហូបឈុត ៩ មុខ តម្លៃ ១.៩៥២.០០០៛ ដែលមានបង្គាស្រុស ក្នុងកន្ត្រកឫស្សី ជាមួយទឹកជ្រលក់មេចុងភៅ ទាខ្វៃប៉េកាំង សាច់គោឆាជាមួយផ្សិតចម្រុះ និងទឹកជ្រលក់ម្រេចខ្មៅ មាន់បំពងរសជាតិខ្ទឹមស និងត្រីតុកកែចម្អិនពីររសជាតិ ។ សម្រាប់ម្ហូបរសជាតិ បែបអាស៊ីអាគ្នេយ៍ ភោជនីយដ្ឋាន Fortune Palace មានដូចជា ញាំបង្គាជាមួយទឹកជ្រលក់ ក្រូចពោធិ៍សាត់ សារាយសមុទ្ររុំគ្រឿងសមុទ្រ ខកំភួនជើងជ្រូកជាមួយខ្យង សមុទ្រក្រៀមជប៉ុន ត្រីតុកកែចំហុយបែបទាវជីវ ខក្រពះត្រីជាមួយទឹកជ្រលក់ប៉ាវហ៊ឺ និងមុខម្ហូបជាច្រើនមុខទៀត។ ជម្រើសផ្សេងទៀត គឺអតិថិជន អាចរីករាយជាមួយ ប៊ុហ្វេឌីមសាំ នៅភោជនីយដ្ឋាន Hall of Golden Chimes ឬប៊ុហ្វេអន្តរជាតិ ពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ដែលមានមុខម្ហូបច្រើនជាងគេបំផុត មួយក្នុងរាជធានីភ្នំពេញ។ លោកអ្នកអាចទាក់ទង ដើម្បីកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ២៣ ២៦៣ ០៣១ ឬសារអេឡិចត្រូនិក dining@nagaworld.com ។

សូមអញ្ជើញទស្សនា ការសម្តែងសិល្បៈ អបអរពិធីបុណ្យសែនព្រះខែ ដែលមានផ្តល់ ជូនរៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១

ដើម្បីទទួលបានអារម្មណ៍រីករាយ លោកអ្នកអាចអញ្ជើញ ទៅទស្សនាការសម្តែង សិល្បៈអបអរពិធីបុណ្យសែនព្រះខែ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១ ដែលផ្តល់ជូនចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃ នៅម៉ោង ៧:៣០ យប់។ រីករាយទស្សនាការសម្តែង ដ៏រស់រវើកផ្តល់ជូនដោយអ្នកសិល្បៈជាតិ និងអន្តរជាតិ រួមជាមួយការសម្តែង ក្បាច់រាំដោយក្រុម K-Starz និងការសម្តែងព្យាណូ ដោយកញ្ញា Sugar ។ អ្នកទាំងអស់គ្នា អាចអញ្ជើញទៅ ណាហ្គាវើលដ៍ ដើម្បីកម្សាន្ត និងថតរូបជាមួយការតុបតែងលម្អដ៏ប្រណីត និងបង្ហោះនៅក្នុងបណ្តាញ សង្គមដោយប្រើ hashtag #NagaWorldMidAutumn និងចុចតាមដានបណ្តាញសង្គម របស់ណាហ្គាវើលដ៍ ដើម្បីមានឱកាសឈ្នះនំសែនព្រះខែ គុណភាពខ្ពស់នៅក្នុងប្រអប់ដ៏ប្រណីត ។

ដោយមានការតុបតែងយ៉ាងប្រណីត នំសែនព្រះខែគុណភាពខ្ពស់ ដ៏ឈ្ងុយឆ្ងាញ់ មុខម្ហូបសុភមង្គលដ៏សម្បូរបែប និងការសម្តែងសិល្បៈដ៏រស់រវើក ណាហ្គាវើលដ៍នឹងផ្តល់ជូន នូវភាពសប្បាយ រីករាយបំផុត សម្រាប់គ្រប់គ្នា នៅក្នុងឱកាសពិធីបុណ្យ សែនព្រះខែនេះ៕

Most Popular

To Top