តំបន់អាស៊ានជាតំបន់មួយពោរពេញដោយវប្បធម៌ដ៏សែនចម្រុះ ពីប្រទេសមួយទៅប្រទេសមួយ ។ បើនិយាយពីតំបន់បេតិកភណ្ឌពិភពលោកវិញ មាននៅគ្រប់ប្រទេស លើកលែងតែមួយប្រទេសទេ ។
ប្រទេសនោះគឺ ប្រទេសប្រ៊ុយណេ។ ប្រទេសនេះនៅតែកំពុងសិក្សាស្រាវជ្រាវចំពោះតំបន់វប្បធម៌ ឬ ធម្មជាតិណាមួយដើម្បីដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។
វិហារឥស្លាមនៅប្រ៊ុយណេ
ប្រ៊ុយណេជាប្រទេសមួយ ដែលពឹងផ្អែកខ្លាំងលើការនាំចេញប្រេង ក៏ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ រាជាណាចក្រនេះកំពុងតែព្យាយាមពង្រីកប្រភពចំណូល តាមរយៈពង្រឹងវិស័យទេសចរណ៍។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលវិញ មានតែប្រ៊ុយណេ និងទីម័រខាងកើតទេ ដែលមិនមានតំបន់បេតិកភណ្ឌពិភពលោក។ ចំពោះប្រទេសដែលមានតំបន់បេតិកភណ្ឌពិភពលោកច្រើនជាងគេវិញគឺ ប្រទេសឥណ្ឌូណេស៊ី ដោយមាន ៩កន្លែង៕