សិល្បៈ និង កម្សាន្ត

តារាសម្តែងថៃ អ្នកនាង Chompoo Araya និងស្វាមីជាអ្នកជំនួញដើរលេងយ៉ាង ស្និទ្ធស្នាលក្នុងទីក្រុង Melbourne

ក្រុង Melbourne ៖ កាលពីពេលថ្មីៗនេះ លោក Nott Visrut ទទួលបានការ Like រាប់សែននាក់ បន្ទាប់ពីបង្ហោះរូបថតខ្លួន ដើរកាត់ទីក្រុង Melbourne ជាមួយភរិយាតារាសម្តែងថៃ អ្នកនាង Chompoo Araya ជាមួយកូនស្រីប្រុសរបស់ពួកគេ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express  ។

អ្នកជំនួញអាយុ ៤៧ ឆ្នាំរូបនេះបាននាំ សមាជិកជិត ២០ នាក់នៃគ្រួសារ របស់លោកទៅវិស្សមកាល ដើម្បីរីករាយនឹងរដូវរងានៅប្រទេសអូស្ត្រាលី ជាកន្លែង ដែលលោកបានចំណាយពេល ៤ ឆ្នាំក្នុងអំឡុងពេលសិក្សានៅ សកលវិទ្យាល័យរបស់លោក។

សមាជិកគ្រួសារក៏បានចែករម្លែករូបថតរបស់លោក Nott Visrut និងអ្នកនាង Chompoo Araya ជាមួយកូនទាំង ៥ នាក់របស់ពួកគេពេញមួយវិស្សមកាល។ បុរសនោះបានបង្ហាញក្តីស្រលាញ់ចំពោះភរិយាជាសាធារណៈដោយចំហ និងយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់កូន។ ទន្ទឹមនឹងនោះ អ្នកនាង Chompoo បានទាក់ទាញអ្នកគាំទ្រតាមរយៈការថត និងចែករម្លែកនូវពេលវេលារបស់ម្តាយក្មេករបស់នាង ដែលរីករាយនឹងដំណើរកម្សាន្តជាមួយគ្នា។

គូស្នេហ៍មួយគូនេះបានថតរូប Selfie ខណៈពេលកំពុង រីករាយ ជាមួយនំខេក និងកាហ្វេនៅហាងកាហ្វេ ដែលលោកធ្លាប់ទៅលេងកំឡុង ពេលសិក្សារបស់លោក។ ពួកគេបានណាត់ជួបគ្នាអស់ រយៈពេល៦ឆ្នាំមុននឹងរៀបការនៅឆ្នាំ២០១៥។

ក្នុងឆ្នាំ២០១៨ ពួកគេបានស្វាគមន៍កូនប្រុសភ្លោះ ត្រូវគេស្គាល់ថា Thunder (Saifah Rangsisingpipat) និង Storm (Phayu Rangsisingpipat) នៅខែមីនាឆ្នាំ ២០២២  ពួកគេបានបន្ថែមកូនស្រីម្នាក់ឈ្មោះ Abigail ទៅក្នុងគ្រួសាររបស់ពួកគេ។

លោក Nott Visrut ក៏បានថតរូបប្រពន្ធកូន ដែលកំពុងសម្រាកនៅលើកៅអីតាមចិញ្ចើមផ្លូវ។ ក្នុងអំឡុងពេលដំណើរ កម្សាន្តរយៈពេល ១០ ថ្ងៃរបស់ពួកគេទៅកាន់ទីក្រុងធំៗរបស់អូស្ត្រាលី ពួកគេបានដើរយ៉ាងហោចណាស់ ១០,០០០ ជំហានក្នុងមួយថ្ងៃ។ អ្នកនាង Chompoo និងស្វាមីសង្ឃឹមថា ដំណើរកម្សាន្តនេះនឹងជួយឲ្យកូនកាន់តែរឹងមាំ សកម្មជាងមុន និងយល់ដឹងពីសុខភាព៕

Most Popular

To Top