សិល្បៈ និង កម្សាន្ត

មកស្គាល់​ខេត្ត២​របស់​កម្ពុជា ដែលមាន​ក្រុងច្រើន​ជាងគេ

គិតមកត្រឹមចុងខែសីហា ឆ្នាំ​២០២៤នេះ ខេត្តចំនួន២របស់កម្ពុជា ដែលមានក្រុងច្រើនជាងគេ គឺខេត្តកណ្តាល និងខេត្តព្រះសីហនុ។

-ខេត្តកណ្តាល​ ចែកចេញ​ក្រុង​ចំនួន៣ គឺក្រុងតាខ្មៅ ក្រុង​អរិយក្សត្រ និងក្រុងសំពៅពូន និងស្រុកចំនួន១០ រួមមាន៖ ស្រុកកៀនស្វាយ ស្រុកស្អាង ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ ស្រុកកណ្តាលស្ទឹង ស្រុកកោះធំ ស្រុកអង្គស្នួល ស្រុកមុខកំពូល ស្រុកល្វាឯម និងស្រុកលើកដែក។

-ខេត្តព្រះសីហនុ ចែកចេញក្រុងចំនួន៣ គឺ​ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងក្រុងកំពង់សោម និងស្រុកចំនួន៣ រួមមាន ស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ។

ចំណែក​ខេត្តដែលមានក្រុងចំនួន២ រួមមានខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប។

-ខេត្ត​ស្វាយរៀង ចែកចេញ​ជា​ក្រុង ២ គឺ ក្រុង​ស្វាយរៀង និង​ក្រុងបាវិត និង​ស្រុក ៦ រួមមាន​ ស្រុក​រមាសហែក ស្រុក​ស្វាយជ្រុំ ស្រុកកំពង់រោទ៍ ស្រុក​រំដួល ស្រុក​ស្វាយទៀប និង​ស្រុក​ចន្ទ្រា។

-ខេត្ត​បន្ទាយមានជ័យ ចែកចេញជាក្រុង ២ គឺ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត និងស្រុក ៧ រួម​មាន៖ ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក និងស្រុកម៉ាឡៃ។

-ខេត្តកំពត ចែកចេញជាក្រុង២​ គឺ​ក្រុងកំពត និងក្រុងបូកគោ និងស្រុក ៧ រួមមាន ស្រុកកំពង់ត្រាច ស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ។

-ខេត្តកំពង់ស្ពឺ ចែកចេញ​ជាក្រុង២ គឺក្រុងច្បារមន និងក្រុងឧដុង្គម៉ែជ័យ និងស្រុក ៧ រួមមាន៖ ស្រុកបសេដ្ឋ ស្រុកគងពិសី ស្រុកភ្នំស្រួច ស្រុកសំរោងទង ស្រុកសាមគ្គីមុនីជ័យ ស្រុកថ្ពង និងស្រុកឱរ៉ាល់។

-ខេត្តសៀមរាប ចែក​ចេញជាក្រុង២ គឺ​ក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន និងស្រុក ១១ រួមមាន៖ ស្រុកជីក្រែង ស្រុកពួក ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកក្រឡាញ់ ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកបន្ទាយស្រី ស្រុកស្រីស្នំ ស្រុកស្វាយលើ និង​ស្រុកអង្គរធំ៕

Most Popular

To Top