សិល្បៈ និង កម្សាន្ត

តារាសម្តែង លោក Chen Xiao និងសម្តែងស្រី Michelle Chen កំពុងរង់ចាំដំណើរ ការលែងលះជាផ្លូវការ របស់អ្នកទាំងពីរនាក់

តៃវ៉ាន់ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្ដែងចិន លោក Chen Xiao និងភរិយា តារាសម្ដែងតៃវ៉ាន់ អ្នកនាង Michelle Chen ដែលបានរស់ នៅជាមួយគ្នាអស់រយៈពេលមួយឆ្នាំកន្លងមក នាពេលនេះកំពុងឈានដល់ដំណាក់កាលលែងលះគ្នាហើយ។

ប្រភពជិតស្និទ្ធនឹង គូស្នេហ៍បានលាតត្រដាងថា លោក Chen Xiao ជាអ្នកសុំភរិយាលោកលែងលះគ្នា កាលពីឆ្នាំមុន។ ចាប់តាំងពីពេលនោះមក តារាសម្តែងរូបនេះ មិនអនុញ្ញាតឲ្យអ្នកនាង Michelle Chen ទំនាក់ទំនងមកលោកតាមវេទិកាផ្ញើសារ និងហៅជាវីដេអូទាំងអស់ឡើយ ដោយតម្រូវទំនាក់ទំនង តាមរយៈអ្នកសម្របសម្រួល។ ថ្មីៗនេះលោក Chen Xiao កំពុងទៅថតកុននៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន អ្នកនាង Michelle Chen បានព្យាយាមទៅសួរសុខទុក្ខលោកដល់កន្លែងថត ប៉ុន្តែតារាសម្តែងរូបមិនចង់ ជួបអតីតភរិយាទេ។

ប្រភពដដែលបានបន្ថែមថា មានហេតុផលដ៏ គួរឲ្យរន្ធត់នៅពីក្រោយការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់លោក Chen Xiao ក្នុងការបញ្ចប់អាពាហ៍ពិពាហ៍ របស់ពួកគេ ខណៈអ្នកនាង Michelle Chen ដំបូងឡើយចង់ផ្សំផ្សា ចំណងស្នេហ៍របស់ពួកគេឡើងវិញ ប៉ុន្តែថ្មីៗនេះនាងមិនបានពាក់ចិញ្ចៀន រៀបការឡើយ ។

ប្តីប្រពន្ធមួយគូនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការលែងលះ ហើយកំពុងរង់ចាំពេលវេលាសមស្របមួយ ដើម្បីធ្វើការប្រកាសជាសាធារណៈ ខណៈអ្នកនាង Michelle Chen កំពុងមើលថែកូនប្រុសរបស់ពួកគេ។

Ifeng បានរាយការណ៍ថា ដំណឹង នៃការបែកគ្នារបស់គូស្នេហ៍មួយគូនេះ បានក្លាយជាប្រធានបទក្ដៅគគុក លើបណ្ដាញសង្គមអស់រយៈពេលជាង ២ ខែមកហើយ។ ចំណែកអ្នកគ្រប់គ្រង របស់លោក Chen Xiao បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ហើយអ្នកនាង Michelle Chen មិនបានឆ្លើយតបនឹងសំណើសុំយោបល់ឡើយ ៕

Most Popular

To Top