កីឡា

Chelsea នឹងសម្រេចចិត្តអនាគត របស់ Ben Chilwell ក្នុងពេល ដែលមានដំណឹងថា នឹងចូលរួមក្លឹប Fenerbahce

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនក្នុងការសម្រេចចិត្ត រួចរាល់ហើយ ចំពោះវាសនារបស់ កីឡាករខ្សែការពារ Ben Chilwell ដោយក្នុងនោះមានទាំងលទ្ធភាព ក្នុងការលេខខ្ចីជើង ជាមួយនឹងក្លឹបនៅតួគីផងដែរ។

Ben Chilwellអាចនឹងមាន ឳកាសក្នុងការវិល ទៅជួបជុំ គ្រូបង្វឹកលោក Jose Mourinho វិញនៅតួគីជាមួយនឹងក្លឹប Fenerbahce ប៉ុន្តែយ៉ាងណាក្តី ក្នុងនាមជាកីឡាករខ្ចីជើងប៉ុណ្ណោះ។

កាលពីដើមរដូវក្តៅនេះ កីឡាករអង់គ្លេសរូបនេះ ត្រូវបានបញ្ជាក់ ច្បាស់ហើយថា នឹងមិនស្ថិតនៅក្នុងផែនការ របស់គ្រូបង្វឹក ថ្មីលោក Enzo Maresca ឡើយហើយទាំង កីឡាករផ្ទាល់ ក៏មិនមានបំណងចង់បន្តរស់នៅទៀតនោះដែរ។

មកទល់ពេលនេះ ទីផ្សារមួយ ចំនួននៅអឺរ៉ុបត្រូវបានបិទ ប៉ុន្តែនៅសល់តែតួគីប៉ុណ្ណោះ ដែលទីផ្សាររបស់ពួកគេ នៅបន្តបើករហូតទៅ ដល់ថ្ងៃទី១៨ខែកញ្ញា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top