ព្រឹត្តិការណ៍

Vietjet ទទួលបានពាន់រង្វាន់ចំនួន២ ពីកម្មវិធី World Travel Awards ម្តងទៀត

ភ្នំពេញ ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ 2024 ក្រុមហ៊ុន Vietjet បានក្លាយជាម្ចាស់ពានរង្វាន់ចំនួន ២ ពីកម្មវិធី World Travel Awards ឆ្នាំ 2024 ដែលជាពានរង្វាន់ដ៏មានកិត្យានុភាព មានឈ្មោះថា “ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ី ផ្នែកបទពិសោធន៍បម្រើសេវាអតិថិជនល្អ” និង “កម្មវិធីពានរង្វាន់អាកាសចរណ៍ឈានមុខគេរបស់អាស៊ី” ។ ពិធីជប់លៀងឆ្នាំនេះ បានធ្វើឡើងនៅទីក្រុងម៉ានីល ដែលជារដ្ឋធានីដ៏ធំល្វឹងល្វើយ របស់ប្រទេសហ្វីលីពីន និងមានការចូលរួមពីថ្នាក់ដឹកនាំអន្តរជាតិ និងអ្នកជំនាញវិជ្ជាជីវៈមកពីវិស័យអាកាសចរណ៍ ការធ្វើដំណើរ និងទេសចរណ៍។

ឥឡូវនេះ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីសេវាកម្មអតិថិជនដែលឈ្នះរង្វាន់របស់ក្រុមហ៊ុន Vietjet និងកម្មវិធីពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ នៅពេលធ្វើដំណើររវាងខេត្តសៀមរាប និងហាណូយ។

ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនជើងហោះហើរទៅមក សៀមរាប-ហាណូយ ជាមួយនឹងរយៈពេលហោះហើរត្រឹមតែ 1 ម៉ោង 40 នាទីក្នុងមួយជើង។ សេវាកម្មដឹកភ្ញៀវធ្វើដំណើរនេះ ផ្តល់ឱ្យអ្នកធ្វើដំណើរ និងអ្នកទេសចរកម្ពុជា នូវភាពងាយស្រួលតភ្ជាប់ការធ្វើដំណើរ ទៅកាន់គោលដៅនានា ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

ពានរង្វាន់ឧស្សាហកម្មធ្វើដំណើរពិភពលោក (WTA) ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ថា ជាស្ថាប័នផ្តល់ពានរង្វាន់ និងអបអរសាទរ ចំពោះក្រុមហ៊ុនដែលបានផ្តល់សេវាល្អឥតខ្ចោះ ក្នុងវិស័យឧស្សាហកម្មធ្វើដំណើរ ទេសចរណ៍ និងបដិសណ្ឋារកិច្ចអស់រយៈពេលជាង 3 ទសវត្សរ៍។ ពានរង្វាន់ប្រចាំឆ្នាំត្រូវបានកំណត់ដោយការបោះឆ្នោត ពីនាយកប្រតិបត្តិ ដែលមានសមត្ថភាពនៅក្នុងវិស័យទាំងនេះ ក៏ដូចជាអ្នកធ្វើដំណើរជុំវិញពិភពលោក ដោយទទួលស្គាល់អាជីវកម្មលើផលិតផល និងសេវាល្អបំផុត ។

លោក Graham Cooke ស្ថាបនិកនៃពានរង្វាន់ឧស្សាហកម្មធ្វើដំណើរពិភពលោក មានប្រសាសន៍ថា “យើងសូមកោតសរសើរក្រុមហ៊ុន Vietjet ចំពោះកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍសេវាឥតឈប់ឈរ របស់ខ្លួន ហើយខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយខ្លាំងណាស់ ក្នុងការផ្តល់កិត្តិយស ដល់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ម្តងទៀតនៅឆ្នាំនេះ ។ តាមរយៈបណ្តាញហោះហើរ ដ៏ធំទូលាយរបស់ខ្លួន នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Vietjet បានផ្តល់ ជូនសេវាប្រកបដោយភាពច្នៃប្រឌិត ដូចជា សេវាធានារ៉ាប់រង SkyCare កម្មវិធីភក្ដីភាពរបស់ Vietjet SkyJoy និងថ្លៃសំបុត្រ យន្តហោះសមរម្យ ។ គំនិត​ផ្តួចផ្តើម​ទាំងនេះ ​បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet អាចផ្តល់សេវាដឹកអ្នកធ្វើដំណើរបានតាមផែនការ និង​លើសពី​ការរំពឹងទុក​របស់​អ្នកដំណើរ​ថែមទៀតផង​។”

លោក Do Xuan Quang អនុប្រធានក្រុមហ៊ុន Vietjet មានប្រសាសន៍ថា “ខណៈដែលក្រុមហ៊ុន Vietjet ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ នៃការផ្តល់ជូនសេវា ដឹកអ្នកដំណើរចំនួន 200 លាននាក់ យើងពិតជារំភើបរីករាយខ្លាំងណាស់ ដែលបានទទួលស្គាល់ និងទទួលពានរង្វាន់ទេសចរណ៍ពិភពលោកម្តងទៀត។ លើស​ពី​នេះ​ទៅ​ទៀត យើងពិតជាសូមថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ ​ចំពោះ​ភ្ញៀវ​ធ្វើដំណើរ​ទាំងអស់របស់​យើង ​ដែល​បាន​ជ្រើស​រើសសេវា​ក្រុមហ៊ុន Vietjet ។ យើងរំពឹងថា Vietjet នឹងនៅតែបន្តពង្រីកបណ្តាញជើងហោះហើរជាសាកល ផ្តល់ជូនការប្រូម៉ូសិន លក់សំបុត្រពិសេសៗ និងបង្កើនគុណភាព សេវាកម្មរបស់យើង ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ យើងប្តេជ្ញាថា រាល់ការធ្វើដំណើររបស់ភ្ញៀវជាមួយក្រុមហ៊ុន Vietjet គេនឹងទទួលបានភាព សប្បាយរីករាយនៅពេលធ្វើដំណើរ ទៅកាន់គោលដៅនានានៅជុំវិញពិភពលោក។”

Vietjet ជាក្រុមហ៊ុន ឈានមុខគេ ក្នុងការផ្តល់សេវាដឹកអ្នកដំណើរប្រកប ដោយភាពច្នៃប្រឌិត និងបទពិសោធន៍ល្អៗ ធ្វើឱ្យភ្ញៀវទទួលបានភាព សប្បាយរីករាយ ជាមួយនឹង ការថែមជូនសេវាកម្ម លើកទឹកចិត្តជាច្រើន ដូចជា គម្រោងធានារ៉ាប់រងឥតគិតថ្លៃពី SkyCare ដែលផ្តល់ការធានារ៉ាប់រង យ៉ាងទូលំទូលាយសម្រាប់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ ហើយក៏មានបន្ថែមអត្ថប្រយោជន៍ជារង្វាន់តាមរយៈ​ ជាកម្មវិធីភាពស្មោះត្រង់របស់ Vietjet SkyJoy ដែលអនុញ្ញាត ឱ្យសមាជិកទាំងក្នុង និងក្រៅប្រទេសទទួលបានពិន្ទុពី SkyPoints តាមរយៈកម្មវិធីចាប់រង្វាន់ផ្សេងៗ រាប់បញ្ចូលទាំងការធ្វើដំណើរ ជាមួយ Vietjet រហូតដល់ការទិញ ទំនិញប្រចាំថ្ងៃផងដែរ។ ពិន្ទុទាំងនេះ អាចត្រូវបានប្តូរយកសំបុត្រយន្តហោះ ឬផលិតផល និងសេវាកម្មជាច្រើនពីម៉ាក ល្បីឈ្មោះជាង 250 ទៀតផង។

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានណែនាំសេវាកម្មថ្មីៗ ដូចជា ការជូនដំណឹងអំពីព័ត៌មានជើងហោះហើរតាមរយៈ Zalo និង WhatsApp ដែលផ្តល់ព័ត៌មានថ្មីៗ និងងាយស្រួល សម្រាប់អ្នកដំណើរ។ ក្រុមហ៊ុន Vietjet ក៏ប្រើប្រាស់បច្ចេកវិទ្យា AI និង chatbot ដើម្បីបង្កើនបទពិសោធន៍សេវា អតិថិជនបានយ៉ារហ័ស ចាប់ពីការផ្តល់ជូនព័ត៌មានពីការធ្វើដំណើរ កក់សំបុត្រ និងការចុះឈ្មោះចូលជាសមាជិកផងដែរ ។ ក្រុមហ៊ុនអាកាសចរណ៍ ទើបតែបានប្រារព្ធខួបលើកទី 200 នៃអ្នកដំណើររបស់ខ្លួន ជាមួយនឹងយុទ្ធនាការ ផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីថ្លែងអំណរគុណ ដល់អតិថិជន នៅទូទាំងបណ្តាញហោះហើរដ៏ធំទូលាយរបស់ខ្លួន ដោយភ្ជាប់ទៅកាន់គោលដៅដ៏ទាក់ទាញជាច្រើន នៅក្នុងប្រទេសវៀតណាម និងអន្តរជាតិ រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ និងបណ្តាប្រទេសជាច្រើនទៀត។

ក្រុមហ៊ុន Vietjet ក៏ទទួលបានពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពជាច្រើនពី Skytrax, World Business Outlook និង AirlineRatings ផងដែរ។ នៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងបន្ថែមយន្តហោះថ្មីចំនួន 10 គ្រឿង ដោយការវិនិយោគបន្ថែមលើកងនាវាអាកាសចរទំនើប និងពង្រីកបណ្តាញហោះហើរនានា ដើម្បីបង្កើនបទពិសោធន៍ ធ្វើដំណើរឱ្យកាន់តែប្រសើរសម្រាប់អ្នកធ្វើដំណើរ ស្របតាមបន្តយុទ្ធសាស្រ្ត អភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអាកាសចរណ៍ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន។

អំពីក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញ នៃសមាគមដឹកជញ្ជូនផ្លូវអាកាស អន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួត ពិនិត្យសុវត្ថិភាពប្រតិបត្តិការ របស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះ ទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុន អាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោក សម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត ។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

Most Popular

To Top