កីឡា

សម័យកាល MessiនិងCR7 ត្រូវបានបញ្ចប់ ខណៈដែលលែង មានឈ្មោះក្នុងបញ្ជី Ballon d’Or

យោងតាមការចេញផ្សាយរបស់ The Goal បានសរសេរទីបំផុត កំពូលកីឡាករ Lionel Messi និង CR7 ដែលធ្លាប់តែស្ថិតនៅក្នុង បញ្ជីពានរង្វាន់កីឡាករល្អបំផុត Ballon d’Or នោះ គឺមិនមានឈ្មោះទៀត ឡើយនៅទីនេះនិងជាលើកដំបូង ទាំងពីរនាក់តែម្តង ។

The Goal បានសរសេរថានេះ គឺជាពេលវេលា ដែលមិនមែន ជាសម័យកាលរបស់ Messi និង CR7 ទៀតឡើយ ខណៈដែលបញ្ជីកីឡាករ ដែលគួរឲ្យចាប់អារម្មណ៍សម្រាប៉ពានរង្វាន់កីឡាករល្អបំផុតនេះមានដូចជា Vinicius, Bellingham សម្រាប់ Real Madrid និង Rodri សម្រាប់ man Cityព្រមទាំងកីឡាករ៣០រូបផ្សេងទៀតផងដែរ។

គួរឲ្យដឹងដែរថា Messi និង CR7 បានខ្ទាតចេញពីបញ្ជីបេក្ខភាពនេះ ជាលើកដំបូងគិតចាប់ តាំងតែពីឆ្នាំ២០០៣ ដែលពួកគេមានឈ្មោះ ប្រកួតប្រជែងជាមួយគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top