សុខភាព និង ផ្លូវភេទ

មានដំណោះស្រាយ យ៉ាងដូចម្តេច ទើបធ្វើអោយគេងលក់ មិនភ្ញាក់នៅកណ្តាលយប់?

northumbria

សម្ពាធការងារ និងជីវិតរស់នៅប្រចាំថ្ងៃ គឺជាកត្តាចំបង ដែលធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន មានអាការៈគេងមិនលក់ ឬគេងភ្ញាក់ៗជារៀងរាល់ថ្ងៃ។
បញ្ហាទទួលទានដំណេកនេះ អាចមានច្រើនយ៉ាង ដូចជា គេងមិនលក់ គេងយល់សប្តច្រើន ឬគេងភ្ញាក់ៗជាដើម។

តើគួរធ្វើបែបណា ទើបអាចគេងលក់ស្កប់ស្កល់?

-កាត់បន្ថយស្រ្តេស
-រៀបចំបន្ទប់គេងឲ្យមានផាសុកភាព
-កុំយកការងារមកធ្វើក្នុងបន្ទប់គេង
-ដាក់ម៉ោងគេងឲ្យទៀងទាត់
-បើគេងមិនលក់ ត្រូវងើបចេញពីគ្រែ ទៅអង្គុយលេង អានសៀវភៅ ឬញ៉ាំទឹកដោះគោមួយកែវ
-ញ៉ាំអាហារបីបួនម៉ោងឲ្យបានឆ្អែតល្អ មុនពេលចូលគេង
-កុំញ៉ាំទឹកច្រើន មុនចូលគេង។

ក្នុងករណីដែលអ្នកគេងមិនលក់ ក្នុងរយៈពេលយូរថ្ងៃ សូមទាក់ទងអ្នកជំនាញ ដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស ពីព្រោះ វាអាចក្លាយជាបញ្ហា ឬជំងឺរ៉ាំរ៉ៃបាន៕

សម្រួលដោយ ៖​ ហង្ស សុបញ្ញា

Most Popular

To Top