កីឡា

ក្លឹបធំៗនៅអង់គ្លេសចំនួន ៥ កំពុងចង់បានខ្សែប្រយុទ្ធ Bryan Mbuemo ដែលលេងឲ្យ Brentford

Afp

យោងតាមការចេញផ្សាយរបស់ The Football Insider បានឲ្យដឹងថាក្លឹបធំៗនៅអង់គ្លេសដែលមានទាំង Livepool, Aston Villa, Newcastle, Man City ព្រមទាំង Arsenal ផងនោះកំពុងនាំគ្នាចាប់អារម្មណ៍ទៅនឹងកីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់។

កីឡាករ Bryan Mbuemo ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Brentford បានក្លាយទៅជាចំណាប់អារម្មណ៍របស់ក្លឹបជាច្រើន ក្នុងពេលដែលកីឡាករហាក់ដូចជាមិនទាន់ប្រញាប់ប្រញាល់ ក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបនៅឡើយផងនោះ។

កីឡាករវ័យ ២៥ឆ្នាំ រូបនេះនៅសល់កុងត្រាដែលមានរយៈពេល ២ឆ្នាំ ទៀតប៉ុណ្ណោះជាមួយនឹងក្លឹប Brentford ហើយក្លឹបក៏ធ្លាប់បានបដិសេធសំណើរ ២៥លានផោន ពីសំណាក់ក្លឹប Nottingham Forest ម្តងហើយ។

កីឡាកររូបនេះបានក្លាយទៅជាចំណែកដ៏សំខាន់របស់ក្លឹបក្រោយការបង្ហាញខ្លួនទាំង ២ រដូវកាលចុងក្រោយនិងស៊ុតបញ្ចូលទីបានមួយចំនួនខណៈដែលគ្រាប់បាល់សរុបក្នុងការបង្ហាញខ្លួនទាំង ២៥០ ប្រកួតអាជីពគាត់អាចរកបាន ៦៧គ្រាប់ និងបញ្ជូនគ្រាប់បាល់ឲ្យមិត្តរួមក្លឹបចំនួន ៤៦ ដងផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top