សុខភាព និង ផ្លូវភេទ

អាហារ៥ មុខការពារសក់ជ្រុះ

បញ្ហាសក់ជ្រុះ តែងតែកើតមានលើ មនុស្សគ្រប់គ្នា គ្រាន់តែពេលខ្លះជ្រុះសក់តិច ហើយពេលខ្លះជ្រុះច្រើន ដែលអាចបណ្តាលមកពីការ ទទួលទានសារជាតិ ចិញ្ចឹមមិនបានគ្រប់គ្រាន់ជា ពិសេសសារជាតិ ដែលការពារមិនឲ្យសក់ជ្រុះ។

នៅពេលឃើញសក់ជ្រុះម្តងៗ អារម្មណ៍ របស់យើង និងប្រែ ទៅជាមានការព្រួយបារម្ភភ្លាម ហេតុនេះសូមសាកល្បង ទទួលទាន កំពូលអាហារទាំង៥មុខ ដែលសម្បូរសារជាតិ ចិញ្ចឹម សក់ការពារមិនឲ្យសក់ជ្រុះ។

១ ក្រុមអាហារសាច់ក្រហមៈ
ពពួកក្រុមអាហារសាច់ក្រហម មានផ្ទុកទៅដោយជាតិ ដែកដែលជាសមាសធាតុ ចាំបាច់ក្នុងការថែបំប៉ន
ឬសសក់ឲ្យមានសុខភាពរឹងមាំ ជួយឲ្យសារធាតុចិញ្ចឹមផ្សេងៗ ងាយស្រូបយកមកប្រើ សម្រាប់បំពេញតម្រូវ ការរបស់រាងកាយ ហើយក៏ជួយឲ្យលំហូឈាមរត់មក ចិញ្ចឹមស្បែកក្បាលបានល្អដែរ។

២ ស៊ុតៈ
សរសៃសក់របស់យើងបង្កើតឡើងពីធាតុផ្សំដ៏សំខាន់ម្យ៉ាងគឺប្រូតេអ៊ីនខឺឬ៉ាទីន
ដូចនេះបើបានទទួលទានអាហារណាដែលសម្បូរប្រូតេអ៊ីនប្រភេទនេះនឹងអាចជួយបណ្តុះសក់ឲ្យឆាប់ដុះ
និងការពារសក់ជ្រុះ។
ស៊ុតក៏ត្រូវបានចាត់ទុកជាអាហារដែលមិនត្រឹមតែសម្បូរប្រូតេអ៊ីនខឺរ៉ាទីនប៉ុណ្ណោះទេ
វាថែមទាំងមានវីតាមីន B12 ដែលជួយពង្រឹងឬសសក់ឲ្យមានសុខភាពល្អឡើងវិញ។

៣ អយស្ទើរ
សារធាតុស័ង្កសី ដែលមាននៅក្នុងអយស្ទើរអាចជួយការពារស្បែកក្បាលមិនឲ្យឆាប់ស្ងួតដែលជាមូលហេតុចំបងការពារសក់ជ្រុះ
ហើយម្យ៉ាងវិញទៀតសមាសធាតុប្រូតេអ៊ីនចាំបាច់សម្រាប់យកទៅផលិតផលសរសៃសក់ក៏អាចទាញយកពីអយស្ទើរបានយ៉ាងងាយ។

៤ ត្រីសាល់ម៉ុន
សាច់ត្រីសាល់ម៉ុន មិនត្រឹមតែមានអាស៊ីដខ្លាញ់ អូមេហ្គា ៣ ប៉ុណ្ណោះទេ វាក៏មានវីតាមីន D ដែលជាសារធាតុ ចិញ្ចឹមដ៏សំខាន់ ដែលជួយការពារសក់មិនឲ្យជ្រុះ ។ លើសពីនេះត្រីសាល់ម៉ុន ក៏សម្បូរវីតាមីន B១២ និងជាតិដែកសម្រាប់ថែ បំប៉នសរសៃ សក់ឲ្យរឹងមាំផងដែរ។

៥ សណ្តែកបណ្តុះ
នៅក្នុងសណ្តែកបណ្តុះមានផ្ទុកសារ ជាតិចិញ្ចឹមស៊ីលីកា ដែលមានតួនាទី ជួយការពារសក់មិនឲ្យជ្រុះ ។
ជាងនេះទៅទៀតប្រព័ន្ធរាង កាយរបស់យើង បានប្រើស៊ីលីកា ដើម្បីស្រូបយកវីតាមីន និងជាតិរ៉ែ ព្រមទាំងជួយជំរុញ ឲ្យដំណើរការបំលែង យកវីតាមីនមកប្រើ មានភាពងាយស្រួល។
ប្រែសម្រួល៖ ហង្ស សុបញ្ញា

Most Popular

To Top