ព្រឹត្តិការណ៍

ដឹងអត់? នៅសៀមរាប មានទីតាំង សម្រាប់ឲ្យអ្នកធ្វើ កម្មវិធីដោយឥតគិតថ្លៃ

ដើម្បី​ចូលរួម​លើកកម្ពស់ ​សុខុមាលភាព​សហគមន៍ Rose Apple Square តែងតែផ្តល់​ឱកាស​ ជួបជុំគ្នា​ជាញឹកញាប់​សម្រាប់​អ្នករស់នៅក្នុង​គម្រោង​របស់ខ្លួន​ ដោយឥតគិតថ្លៃ ។ ចាប់តាំងពីការបើកស្វាគមន៍​ក្នុងឆ្នាំ​២០២៣មក ក្រុមការងាររបស់ Rose Apple Square បាន​រៀបចំកម្មវិធីជាច្រើន នៅចុងសប្តាហ៍ ដែលមានរហូតដល់ 25កម្មវិធី និងមានអ្នកចូលរួម​ជាង 600នាក់ ។

ក្នុងចំណោម​កម្មវិធី​ ជួបជុំ​សហគមន៍​ ដែលទទួលបានការគាំទ្រ ​យ៉ាងពេញទំហឹង​របស់ Rose Apple Square គឺកម្មវិធី Sunset Yoga, មេរៀនសិល្បៈ​សម្រាប់កុមារ និង​ សិក្ខាសាលាដាំរុក្ខជាតិ​ក្នុងផ្ទះជាដើម ។ បន្ថែមលើសនេះ សម្រាប់​ឆ្នាំ​ 2024 នេះ Rose Apple Square ចង់​ផ្តល់​ជូន នូវកម្មវិធី​ជាច្រើនទៀត ​សម្រាប់បងប្អូន​ ដែល​រស់នៅក្នុងគម្រោងនេះ និងជួយគាំទ្រ​ដល់សហគ្រិន​ ដែលមានមូលដ្ឋាន​ នៅក្នុងខេត្តសៀមរាបផងដែរ។

Rose Apple Square សូមស្វាគមន៍​ ចំពោះ​ការរៀបចំ​កម្មវិធី​ច្នៃប្រឌិត នានា​របស់​លោកអ្នក ដែល​មានទីធ្លារុក្ខជាតិបៃតង​ខាងក្រៅ​ដ៏ធំទូលាយ​ ហើយ​អាចទទួល​អ្នកចូលរួមបានពី 15 ទៅ 30 នាក់​ក្នុងកម្មវិធីនីមួយៗ ។ កាន់តែពិសេសទៀតនោះ ក៏មានផ្តល់​ជូន​នូវការប្រើប្រាស់​ឧបករណ៍​សំឡេង​ដោយ​ឥតគិតថ្លៃ និងផ្តល់ការជួយគាំទ្រ​ ខាងផ្នែក​ទីផ្សារ​ឌីជីថល​តាមរយៈគេហទំព័រ និង​ បណ្តាញសង្គម​របស់ Rose Apple Square ថែមទៀតផង ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់ក្រុមការងាររបស់ Rose Apple Square តាមរយៈលេខទូរស័ព្ទ+855 10 666 319 ឬអ៊ីមែល sales@roseapplesquare.com

Most Popular

To Top