សិល្បៈ និង កម្សាន្ត

តារាសម្ដែងចិននាង Zhao Lusi ដាក់ពាក្យបណ្ដឹង បរិហារកេរ្តិ៍ជុំវិញ ការរិះគន់រូបរាងនាង

ចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្ដែងចិន ដ៏ល្បីល្បាញមួយរូប នាង Zhao Lusi បានចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលដែលផ្សព្វផ្សាយ ពាក្យចចាមអារ៉ាម អំពីរូបរាងរបស់នាង ដោយចោទប្រកាន់ថា មុខរបស់នាងត្រូវបានផ្លាស់ប្តូរ ដោយការវះកាត់កែសម្ផស្ស។

យោងតាម QQ បាននិយាយថា នាង Zhao បានចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញ ម៉ូតមួយនៅល្ងាចថ្ងៃទី ៦ខែកញ្ញា ដែលនាងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ អ្នកសង្កេតការណ៍បានកត់ សម្គាល់ការផ្លាស់ប្តូរលើផ្ទៃមុខរបស់នាង ដែលឲ្យគេគិតថា នាងធ្វើការកែសម្ផស្សតិចតួច ជាពិសេសជុំវិញភ្នែក និងបបូរមាត់របស់នាង។

អ្នកប្រើបណ្ដាញសង្គមរាប់ពាន់នាក់សម្ដែងការខកចិត្ត ដោយអះអាងថា សម្រស់ធម្មជាតិរបស់ នាង Zhao ត្រូវបានបាត់បង់។ អ្នកប្រើប្រាស់ម្នាក់ឈ្មោះ Jiaojiao បានកត់សម្គាល់ថា មុខរបស់នាង Lusi ធ្លាប់មានរាងមូលបន្តិច ដែលកំណត់នាង ខុសពីតារាស្រីដទៃទៀត។ ឥឡូវនេះ រូបរាងរបស់នាងមាន លក្ខណៈធម្មតាជាងស្រដៀង ទៅនឹងនិន្នាការនៃមុខតូច និងបបូរមាត់ដ៏ក្រាស់ ។

អ្នករិះគន់មួយចំនួន បានប្រើពាក្យ ដូចជាការវះកាត់កែសម្ផស្ស បានប្រែក្លាយ ទៅជាបិសាចពស់ និង ការវះកាត់ធ្វើឲ្យ នាងរឹង ដូចរូបក្រមួន នេះជាពិពណ៌នា អំពីរូបរាងរបស់ Zhao ។

នៅល្ងាចថ្ងៃសៅរ៍ អ្នកគ្រប់គ្រង របស់នាង Zhao បានប្រកាសថា ពួកគេបានប្រគល់ ឲ្យក្រុមហ៊ុនច្បាប់មួយ ដើម្បីដាក់ពាក្យ បណ្តឹង ប្រឆាំងនឹងគណនី ជាច្រើនដែលផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមអំពីការវះកាត់ និងប្រើប្រាស់ភាសា បង្ខូចកេរ្តិ៍ឈ្មោះ ។

តំណាងរបស់នាង បានបង្ហើបថា មេធាវី បានប្រមូលភស្តុតាង និងកំពុងប្តឹង បុគ្គលយ៉ាងហោចណាស់ ៥ នាក់ ដោយស្វែងរកការ សុំទោស ជាសាធារណៈ និងសំណងសម្រាប់ទុក្ខសោកផ្លូវចិត្តដែលបណ្តាលឲ្យនាង Zhao ។
អ្នករចនាម៉ូដរបស់ Zhao បានពន្យល់ថា មុខស្ដើងរបស់នាង ដោយសារតែការសម្រកទម្ងន់ និងការតុបតែងមុខ ដោយច្រានចោលពាក្យ ចចាមអារ៉ាម អំពីការវះកាត់កែសម្ផស្ស ។

នាង Zhao អាយុ ២៥ ឆ្នាំ បានចាប់ផ្តើមអាជីពសម្តែង របស់នាងក្នុងឆ្នាំ២០១៧ ហើយចាប់តាំងពីពេលនោះ មកបានសម្តែងក្នុងរឿងភាគល្បីៗដូចជា “The Romance of Tiger and Rose” “Dating in the Kitchen” “Love Better Than Immortality” “Love Like the Galaxy” និង “ស្នេហាលាក់” ៕

Most Popular

To Top