កីឡា

ចាយពេល ៥ឆ្នាំ Huawei បញ្ចេញស្មាតហ្វូនអេក្រង់បត់៣តង់ជាលើកដំបូង ក្រោយ Apple ចេញ iPhone 16

ក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនអេក្រង់បត់៣តង់ជាលើកដំបូង Mate XT Ultimate តម្លៃ ២៨០០ដុល្លារក្រោយការចេញ iPhone 16 តែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ទំហំអេក្រង់របស់ Mate XT គឺ ១០,២អ៊ីញ ពេលពន្លាតពេញ, បត់១តង់សល់ទំហំ ៧,៩អ៊ីញ និងបត់២តង់ សល់ទំហំ ៦,៤អ៊ីញ ជាប្រភេទ LTPO OLED ល្បឿន ១២០Hz។ ស្មាតហ្វូនបំពាក់កាមេរ៉ាក្រោយ៣ ទំហំ ៥០MP (wide), ១២MP (telephoto), ១២MP (ultrawide) និងកាមេរ៉ាមុខ ៨MP ខណៈថ្មទំហំ ៥៦០០mAh។

លោក Richard Yu ប្រធានផ្នែកអាជីវកម្មអតិថិជនរបស់ Huawei បានអះអាងថា ក្រុមហ៊ុនចំណាយពេល ៥ឆ្នាំដើម្បីអភិវឌ្ឍស្មាតហ្វូនអេក្រង់បត់៣តង់នេះ ដែលមានធំ និងស្តើងជាងគេក្នុងពិភពលោក។ «យើងបានដោះស្រាយបញ្ហាបច្ចេកទេសនៃអេក្រង់ និងគន្លាក់ ដោយភាពជឿជាក់ និងប្រែក្លាយពីរឿងប្រឌិតវិទ្យាសាស្រ្ត ទៅជាការពិត»។

កាលពីឆ្នាំមុន Huawei បានធ្វើឱ្យមានការភ្ញាក់ផ្អើលម្តងរួចមកហើយ ដោយបញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួន Mate 60 ដែលបំពាក់ឈីបក្នុងស្រុក Kirin 9000S លែងពឹងលើឈីបបរទេស ជាពិសេសក្រោយពេលអាមេរិក ដាក់កំហិតលើការនាំចេញឈីបទៅចិន។ ចំពោះស្មាតហ្វូនអេក្រង់បត់៣តង់នេះវិញ គឺបំពាក់ឈីបជំនាន់ក្រោយ Kirin 9090។

បើតាម Counterpoint Research ទីផ្សារស្មាតហ្វូនអេក្រង់បត់សាកលបានកើនឡើងត្រឹម ៤៩% នៅត្រីមាសទី១ នាំមុខដោយ Huawei និងប្រេនចិនផ្សេងៗទៀត៕

Most Popular

To Top