ព័ត៌មានអន្តរជាតិ

លោក Putin ៖ អាមេរិក ព្យាយាមរក្សាតំណែង ជាអ្នកដឹកនាំពិភពលោក ទោះចំណាយ អស់ប៉ុណ្ណាក៏ដោយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា សហរដ្ឋអាមេរិកនឹងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីធានាបាននូវភាពលេចធ្លោ របស់ខ្លួននៅក្នុងឆាកអន្តរជាតិ បន្តទៅមុខទៀត។

ថ្លែងបែបនេះដោយ ប្រធានាធិបតីរុស្ស៊ី លោក Putin នៅក្នុងអំឡុងពេល ដែលលោកកំពុងវត្តមានចូលរួម ក្នុងការចាប់ផ្តើមសមយុទ្ធដែន សមុទ្រដ៏ធំបំផុត មិនធ្លាប់មានរបស់ប្រទេសរុស្សីកាលពីថ្ងៃអង្គារ។

លោកបានបន្ថែមថា ទីក្រុងមូស្គូត្រូវតែត្រៀមខ្លួន សម្រាប់ការអភិវឌ្ឍន៍ ណាមួយចំពេលមានភាព តានតឹងផ្នែកភូមិសាស្ត្រ នយោបាយកើនឡើង ហើយយកចិត្តទុកដាក់ជាពិសេស ចំពោះការពង្រឹង ទំនាក់ទំនងជាមួយរដ្ឋជាមិត្ត។

សមយុទ្ធដែលមានឈ្មោះថា Ocean-2024 គ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកញ្ញា ហើយមានការចូលរួមពីយោធា មកពីប្រទេសចិនផងដែរ។

គួរឲ្យដឹងដែរថា នឹងមាននាវាចំនួន៤គ្រឿង និងយន្តហោះចំនួន១៥គ្រឿង មកពីកងទ័ពរំដោះប្រជាជនចិន កំពុងចូលរួមក្នុងកិច្ចខិត ខំប្រឹង ប្រែងនេះ បើយោងតាមឧត្តមនាវីឯក Aleksandr Moiseev អគ្គមេបញ្ជាការស្តីទីនៃកង ទ័ពជើង ទឹករុស្ស៊ីបានបញ្ជាក់។

ក្នុងនោះដែរលោក Putin ក៏បានប្រាប់សន្និសីទវីដេអូមួយ ដែលមានការចូលរួម ដោយរដ្ឋមន្ត្រីការពារជាតិ Andrey Belousov និងមេបញ្ជាការកំពូលនៃកងទ័ពជើងទឹករុស្ស៊ីថា ការបង្កើនកិច្ចសហប្រតិបត្តិការ យោធាជាមួយប្រទេសជា មិត្តកាន់តែមានសារៈសំខាន់សម្រាប់រុស្ស៊ី ខណៈដែលសហរដ្ឋអាមេរិក កំពុងកសាងវត្តមានយោធា របស់ខ្លួននៅជួរមុខជាច្រើននោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top