ក្រោយទទួលបានសិទ្ធក្នុងការ ធ្វើជាម្ចាស់នៃព្រឹត្តិការណ៍បាល់ទាត់ ពិភពលោករួចមក ប្រទេសកាតាបន្តការងារសាងសងរបស់ខ្លួន យ៉ាងមមាញឹកបំផុតដោយក្នុងនោះ មានរួមទាំងនាវាកំសាន្ត និងទីកន្លែងសម្រាប់ផ្គត់ផ្គង់ សេវាកម្មតង់នៅលើវាលខ្សាច់ផង។
ចុងក្រោយនេះតាមរយៈការចេញ ផ្សាយរបស់ The Sun នៅថ្ងៃពុធនេះបានសរសេរថា ប្រទេសកាតាត្រូវបានគេសង្កេតមើល ឃើញថាកំពុងរៀបចំ ផែនការដ៏ធំមួយទៀត គឺផ្នែកខាងសេវាកម្មស្នាក់ នៅតាមរយៈគម្រោងសាងសង់ សណ្ឋាគារបណ្តែត ទឹកដល់ទៅ១៦អគារ នៅលើទឹកដែលមើល ទៅពិតជាប្លែក និងទាក់ទាញបំផុត។
ទោះបីជាបន្ទប់សរុបដែលអាចផ្តល់ ជូនភ្ញៀវត្រឹមតែ១៦១៦នាក់ពិតមែន ប៉ុន្តែរាល់អគារសណ្ឋាគារនីមួយៗ មានភាពទំនើបនិងចាំបាច់ចំណាយ លុយច្រើនដើម្បីស្នាក់នៅ។ អគារសណ្ឋាគារមួយគឺមានបណ្តោយ រហូតទៅដល់៧២ម៉ែត្រ និងទទឹក១៦ម៉ែត្រនិងបន្ទប់ ១០១បន្ទប់រៀងៗខ្លួន៕
ប្រែសម្រួល៖ស៊ុនលី