(អាមេរិក)៖តាមការពិតអ្នកដែលត្រូវបានគេហៅថាជាមនុស្សខ្ជិល មិនមែនខ្ជិលទាំងស្រុងនោះទេ ដោយឡែកពួកគេគ្រាន់តែមានអារម្មណ៍តក់ស្លុតនៅពេលដែលពូកគេមានកិច្ចការអ្វីមួយដែលត្រូវបំពេញតែប៉ុណ្ណោះ។
នេះបើយោងតាមគេហទំព័រព័ត៌មានសុខភាព Health News ចេញផ្សាយនៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។
នៅពេលខ្លះទៀត វាគឺជាទំលាប់របស់មនុស្សម្នាក់ៗ ដោយពួកគេតែងតែកុហកខ្លួនឯងក្នុងការចែកពេលវេលាដើម្បីធ្វើកិច្ចការទាំងនោះ ហើយជាចុងបញ្ចប់អ្វីដែលពួកគេរំពឹងទុកថានឹងត្រូវធ្វើក៏បានទទួលបរាជ័យ។ ដូច្នេះហើយអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធីមួយចំនួនដើម្បីឲ្យអ្នកអាចយកជ័យជំនះលើភាពខ្ជិលរបស់អ្នកបាន។
១.ចងចាំថាអ្នកត្រូវឲ្យរង្វាន់ខ្លួនឯងសំរាប់ភាពជោគជ័យរបស់អ្នកៈ ប្រសិនជាអ្នកបើអ្នកមានកិច្ចការអ្វីមួយដែលត្រូវបំពេញអ្នកត្រូវប្រាប់ខ្លួនងងថា អ្នកនឹងទទួលរង្វាន់បន្ទាប់ពីកិច្ចការមួយនេះត្រូវបានបញ្ចប់ បើទោះបីវាជាកិច្ចការដ៏តូចមួយក៏ដោយ។
២.គិតអំពីសារសំខាន់នៃគោលដៅ ឬបញ្ហាៈ តើវាគឺអ្វីដែលអ្នកគួរតែធ្វើព្រងើញកន្តើយដាក់មែនទេ? តើវាគឺជាអ្វីដែលអ្នកដទៃអាចជួយអ្នកបាន? តើអ្នកអាចបំភ្លេចវាបានដែលឬទេ?
៣.ត្រូវទុកចិត្តលើខ្លួនឯងថាអ្នកអាចធ្វើបានៈ អ្នកដែលមានអារម្មណ៏ថាខ្ជិលគឺជាអ្នកដែលក្បត់នឹងឧត្តមគតិខ្លួនឯង ឬក៏គ្មានទម្លាប់ក្នុងការលើកទឹកចិត្តខ្លួនឯងតាំងពីតូច។ ដូច្នេះអ្នកពុំចាំបាច់រលឹកពីអារម្មណ៏តាំងពីអតីតកាលរបស់អ្នកនោះទេ ដោយអ្នកគ្រាន់តែប្រាប់ខ្លួនអ្នកថា អ្នកអាចធ្វើកិច្ចការនោះបាន ព្រមទាំងទាំងខិតខំធ្វើវាឲ្យបានសំរេច។
៤.ចូរកុំខ្លាចក្នុងការរកជំនួយពីអ្នកដទៃៈ ការតស៊ូជាមួយនឹងកិច្ចការគ្រប់បែបយ៉ាង គឺមានន័យថាអ្នកនឹងត្រូវមិនសូវមានទំនាក់ទំនងជាមួយអ្នកដទៃ។ ជាមួយគ្នានេះដែរភាពខុសប្លែកគ្នារវាងកិច្ចការដែលលំបាក និងកិច្ចការដែលមិនអាចធ្វើទៅបាន វាអាចមានផលប៉ះពាល់ដល់ការតាំងចិត្តរបស់មនុស្សម្នាក់។
លោក John C. Maxwell បានធ្វើសេចក្តីបកស្រាយថា អ្នកអាចសម្របខ្លួនទៅនឹងបែបបទនៃការមានអារម្មណ៍ខ្ជិលបានដើម្បីបង្កើនការលើកទឹកចិត្តរបស់ខ្លួនអ្នកផ្ទាល់ឲ្យមានអារម្មណ៏វិជ្ជមាន ព្រមទាំងមានអារម្មណ៍ថាអាចទុកចិត្តលើខ្លួនឯងបាន។
ដោយឡែក មានពាក្យស្លោកមួយឃ្លាបានលើកឡើងថាៈ “កន្ទុយមិនមែនបក់ឆ្កែទេ តែឆ្កែបក់កន្ទុយ” ដោយពាក្យស្លោកមួយនេះចង់បានន័យថា អ្នកត្រូវបញ្ជាលើឆ្អឹងខ្ជិលរបស់អ្នក ហើយអ្នកមិនត្រូវឲ្យពួកវាបញ្ជាលើអ្នកនោះទេ។
ម្យ៉ាងវិញទៀត មានដំបូន្មានជាច្រើនដែលអ្នកអាចធ្វើការអនុវត្តតាម ក៏ប៉ុន្តែប្រសិនបើអ្នកមានថវិកាគ្រប់គ្រាន់អ្នកគួរតែរកអ្នកដទៃ ឬក៏គ្រូបង្វឹកដើម្បីជួយអ្នកក្នុងការអនុវត្តនូវវិធីអស់ទាំងនោះ ពីព្រោះការធ្វើបែបនេះវាអាចកាន់តែមានប្រសឹទ្ធភាព។
៥.សំរេចចិត្តចាប់ផ្តើមធ្វើការ និងព្យាយាមសំរេចវាឲ្យបានៈ ជីវិតគឺតែងតែមានការលំបាក។ មួយវិញទៀត អ្នកដឹងថា ការពិតមួយនេះមិនអាច ផ្លាស់ប្តូរបានឆាប់ប៉ុណ្ណា អ្នកអាចចាប់ផ្តើមកែប្រែខ្លួនអ្នកឲ្យក្លាយជាអ្នកទទួលជ័យជំនះគ្រប់ការងារឆាប់ប៉ុណ្ណឹង។
កែប្រែខ្លួនអ្នកឲ្យកាន់តែប្រសើរឡើង និង បង្កើនឆន្ទៈរបស់អ្នកដើម្បីឲ្យការខិតខំប្រឹង ប្រែងធ្វើកិច្ចការផ្សេងៗក្លាយជាទំលាប់។