ព្រឹត្តិការណ៍

កម្ពុជាឈ្នះពានរង្វាន់ ទេសចរណ៍ពិភពលោក បន្ទាប់ពីកម្ពុជា វ៉ាដាច់ប្រទេសថៃ និងវៀតណាម ក្លាយជាគោលដៅវប្បធម៌ ឈានមុខគេនៅអាស៊ី

Goway Travel

វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជាបានវ៉ាដាច់គូប្រជែងចំនួន ៦ ប្រភេទផ្សេងទៀត រួមទាំងប្រទេសថៃ និងប្រទេសវៀតណាម បានក្លាយជាប្រទេសគោលដៅវប្បធម៌ ឈានមុខគេរបស់អាស៊ីក្នុងកម្មវិធី World Travel Awards ឆ្នាំនេះ។

នេះជាលើកទី៣ហើយ ដែលកម្ពុជាដណ្តើមបានពានរង្វាន់ទេសចរណ៍ពិភពលោក “The World Travel Awards” ។ កាលពីឆ្នាំមុន ប្រទេសថៃ និងវៀតណាម ត្រូវបានគេលើកឡើងជាមួយភាពខុសគ្នាដែរ ។ ប្រទេសកម្ពុជាមានប្រាសាទអង្គរវត្ត ជាប្រាសាទដ៏សំខាន់មួយក្នុងឧទ្យានបុរាណវិទ្យាអង្គរ ដែលបានទទួលស្គាល់ជា សម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ។

នេះបើយោង តាមស្ថិតិផ្លូវការ បានឲ្យដឹងថា ឧទ្យានជាតិនេះទំហំផ្ទៃដី ៤០១ គីឡូម៉ែត្រការ៉េ មានប្រាសាទបុរាណចំនួន ៩១ ដែលសាងសង់នៅ ចន្លោះសតវត្សទី ៩ និងទី ១៤ ។ ចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ វាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៥៨៤.៣៧៥ នាក់ និងរកចំណូលបានប្រមាណ ២៧.២ លានដុល្លារក្នុងការលក់សំបុត្រ ។

ពានរង្វាន់ទេសចរណ៍ពិភពលោក “The World Travel Awards” ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៩៣ ត្រូវបានចាត់ទុកថា ជា ពានរង្វាន់អូស្ការ នៃឧស្សាហកម្មទេសចរណ៍ ដោយទទួលស្គាល់ភាពល្អឥតខ្ចោះ ក្នុងការធ្វើដំណើរ និងវិស័យទេសចរណ៍ ។ អ្នកឈ្នះត្រូវបានកំណត់ ដោយការបោះឆ្នោតពីទាំងអ្នកជំនាញក្នុងឧស្សាហកម្ម និង សាធារណជនទូទៅ៕

Most Popular

To Top