សិល្បៈ និង កម្សាន្ត

នេះជាអ្វីដែល Yoo Ah In នឹងបានញ៉ាំក្នុងថ្ងៃសែននំព្រះខែ អំឡុងពេលជាប់ឃុំឃាំង នៅពន្ធនាគារ

យោងតាមរបាយការណ៍ពី Newsis នៅថ្ងៃទី ១៦ ខែកញ្ញា មជ្ឈមណ្ឌលឃុំឃាំង ទីក្រុងសេអ៊ូលនឹងផ្ដល់នូវនំបុ័ង Jam (ដំណាប់ផ្លែឈើ) ស៊ុប ស៊ុតឆ្អិន និងទឹកដោះគោសណ្តែកសៀងសម្រាប់អាហារពេលព្រឹកនៅ ពន្ធនាគារ Chuseok។

សម្រាប់អាហារថ្ងៃត្រង់ អ្នកជាប់ពន្ធនាគារ នឹងមានស៊ុបគាវដំឡូង មឹកឆា សាឡាត់ពោត និងគីមឈី ។ អាហារពេលល្ងាច នឹងរួមមាន សម្លសណ្តែកសៀង(សម្លសៀងកូរ៉េ) អង្ករ gondre ជាមួយទឹកជ្រលក់ សារ៉ាយសមុទ្រ និងគីមឈី ។

នៅក្នុងថ្ងៃសែនព្រះខែនៅកូរ៉េ សម្រាប់អ្នកជាប់ឃុំឃាំង ក៏មានឱកាសញ៉ាំអាហារឆ្ងាញ់ៗ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ មុខម្ហូបត្រូវបានផ្លាស់ប្ដូរជានិច្ច។
Yoo Ah In ត្រូវ​បាន​ឃុំខ្លួន​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​ក្រុង​សេអ៊ូល​តាំង​ពី​ថ្ងៃ​ទី ៣ ខែ​កញ្ញា បន្ទាប់​ពី​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ចោទ​ប្រកាន់​គ្រឿងញៀន។ លោកត្រូវបានកាត់ទោសពីបទប្រើប្រាស់ថ្នាំ propofol ដល់ទៅ ១៨១ ដងនៅចន្លោះខែកញ្ញា ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២៣ និងពីបទទទួលថ្នាំងងុយគេងដោយខុសច្បាប់ក្រោមឈ្មោះអ្នកដ៏ទៃនៅចន្លោះខែឧសភា ឆ្នាំ ២០២១ និងខែសីហា ឆ្នាំ ២០២២។

Yoo Ah In ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានវ៉ុន (១ ៥១៥ ដុល្លារអាមេរិក) សម្រាប់ការចោទប្រកាន់ទាក់ទងនឹងករណីគ្រឿងញៀន៕

Most Popular

To Top