ឥណ្ឌា៖នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានចំណាយពេលជិះ រថយន្តអគ្គិសនីដើម្បីប្រកាសពីការ ដឹកជញ្ជូនតាមរថយន្ដដឹកទំនិញ ចំនួន ១០,០០០ គ្រឿងដើម្បីធ្វើការចែកចាយដល់ នាយករដ្ឋមន្រ្តីនៅប្រទេសឥណ្ឌាដែលជាផ្នែកមួយ នៃផែនការដើម្បីបញ្ចេញកាបូនសូន្យ នៅឆ្នាំ ២០៣០ បើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានធ្វើការនេះ តាមរយៈការចែករម្លេកវីដេអូនៅលើ បណ្តាញសង្គម Instagram របស់លោកជាមួយ នឹងការសរសេរថា “ ហេហេឥណ្ឌា។ យើងកំពុងដាក់ឧបករណ៍ដឹកជញ្ជូន អគ្គិសនីថ្មីរបស់យើង គឺអគ្គិសនីពេញលេញ សារធាតុកាបូនស្ថិត នៅក្នុងចំណុចសូន្យ និងការពារ អាកាសធាតុ។
ក្រុមហ៊ុន Amazon គ្រោងនឹងមាន យានយន្តដែលមានលក្ខណៈ អំណោយផល ដល់បរិស្ថានចំនួន ១០០,០០០ គ្រឿងដែលធ្វើដំណើរតាមដង ផ្លូវក្នុងទស្សវត្សក្រោយ វានិយាយថា នឹងជួយសន្សំកាបូនបាន ៤ លានតោន។ វីដេអូឃ្លីបរយៈពេល ៣០ វិនាទី ដែលលោកBezos ចូលទៅក្នុងយានយន្ត មួយដោយបំពេញស្លាកលេខ ដែលអានអក្សរ“ Jeff” និងដឹកនាំក្រុមដឹកអ្នកដឹកជញ្ជូន ឆ្លងកាត់ តំបន់ ស្មៅដើម្បីបង្ហាញពីសមត្ថភាពរបស់យាន។
លោក Bezos បាននិយាយកាលពីសប្តាហ៍ មុនក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសឥណ្ឌាថា “សតវត្សរ៍ទី ២១ នឹងក្លាយជា សតវត្សរ៍របស់ឥណ្ឌា” ខណៈបង្ហាញពីប្រវត្តិក្រុមហ៊ុនរបស់ លោកដើម្បីជួយបង្កើតទីផ្សារតម្លៃ ១០ ពាន់លានដុល្លារ សម្រាប់ការនាំចេញរបស់ឥណ្ឌា នៅឆ្នាំ ២០២៥ ។ រថយន្ដទាំងនេះ រួមមានម៉ូដែលកង់ ៣ និង៤ដែលត្រូវបានរចនា និងសាងសង់ នៅក្នុងប្រទេសឥណ្ឌា៕ដោយ៖លី ភីលីព





