បច្ចេកវិទ្យា

អ្នវិទ្យាសាស្ត្រ បាននិយាយថា មនុស្សចំលែក ឬ អេលានអាចត្រូវ បានប្រទះ ឃើញនៅ៤០ឆ្នាំខាងមុខ

the guardian

វិទ្យាសាស្រ្ត ៖ ក្រុមអាកាយានិកកំពូលៗ មកពីចក្រភពអង់គ្លេស បាននិយាយថា នៅក្នុងរយៈពេល៤០ឆ្នាំខាងមុខទៀត ពួកយើងអាចរកឃើញជីវិត របស់មនុស្សចម្លែក ឬអេលាននៅ ក្នុងចក្រវាឡរបស់យើង។

នេះបើយោងតាមប្រភព ព័ត៌មានវិទ្យាសាស្រ្ត Science Daily ។

លោក Lord Martin Rees ដែលជានាយកសមាគមន៏ រ៉ូយ៉ាល់នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសបាននិយាយថា នៅក្នុងឆ្នាំ ២០២៥ ក្រុមតារាវិទូអាចមើលឃើញរួបភាព របស់ក្រុមភពដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យ ហើយពួកគេនឹងអាចដឹងថា តើមានជីវិតរស់នៅក្នុងភពអស់ ទាំងនោះដែរឬទេ។

លោក Lord Martin Rees បានបន្តទៀតថាៈ “វាបានក្លាយជាអាថ៌កំបាំង សម្រាប់ក្រុមអ្នកវិទ្យាសាស្រ្ត អស់រយៈជាច្រើនឆ្នាំមកហើយ។ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមអ្នកវិទ្យាសាស្រ្តបានចំនាយពេលអស់រាប់លាន ដុល្លារសហរដ្ឋអាមេរិក នៅក្នុងការតាមដានជីវិតទាំងនេះ។ ជាមួយគ្នានេះដែលរ វានឹងក្លាយជារឿងដ៏ចាប់អារម្មណ៏បំផុត ប្រសិនបើពួកយើងអាចធ្វើឲ្យបច្ចេកវិទ្យា មានការរីកចំរើន ដើម្បីរំលាយនៃអាថ៌កំបាំងទាំងនេះ ។ “
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top