បច្ចេកវិទ្យា

Instagram ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង និងការរឹតបន្តឹងការ ការពារសម្រាប់យុវវ័យ

AFP

សាន់ហ្វ្រាន់ស៊ីស្កូ ៖ ក្រុមហ៊ុនផ្សព្វផ្សាយ សង្គមយក្សអាមេរិក Meta កាលពីថ្ងៃអង្គារ បានប្រកាសពីការបង្កើត “គណនីក្មេងជំទង់” ដែលត្រូវ បានបង្កើតឡើង ដើម្បីការពារអ្នកប្រើប្រាស់ មិនទាន់គ្រប់អាយុ ឲ្យកាន់តែប្រសើរឡើងពីគ្រោះថ្នាក់ ទាក់ទងនឹងកម្មវិធី Instagram របស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

អ្នកជំនាញ និងអាជ្ញាធរជាច្រើន បានចោទប្រកាន់កម្មវិធី ចែករម្លែករូបថត ដ៏ពេញនិយមយ៉ាងខ្លាំងថា បានធ្វើឲ្យខូច សុខភាពផ្លូវចិត្ត របស់អ្នកប្រើប្រាស់ វ័យក្មេងបំផុតតាមរយៈការញៀនកម្មវិធី ការគំរាមកំហែង រូបភាពរាងកាយ និងបញ្ហាការគោរពខ្លួនឯង ។

លោកស្រី Antigone Davis អនុប្រធាន Meta ទទួលបន្ទុកបញ្ហាសុវត្ថិភាពបានប្រាប់AFPថា “គណនីក្មេងជំទង់” គឺជាការអាប់ដេតដ៏សំខាន់ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឲ្យឪពុកម្តាយនូវសន្តិភាពនៃចិត្ត។នៅក្រោមគោលការណ៍ថ្មី អ្នកប្រើប្រាស់ត្រូវមានអាយុពី ១៣ ដល់ ១៧ ឆ្នាំនឹង មានគណនីឯកជនតាមលំនាំដើម ដោយមានការការពារ កាន់តែតឹងរ៉ឹងលើអ្នក ដែលអាចទាក់ទងពួកគេ និងមាតិកា ដែលពួកគេអាចមើលឃើញ។

ក្មេងអាយុពី ១៣ ទៅ ១៥ ឆ្នាំដែលចង់ បានកម្រងព័ត៌មានសាធារណៈ និងការដាក់កម្រិតតិចជាងមុន ដោយសារពួកគេចង់ ក្លាយជាអ្នកមានឥទ្ធិពល នឹងត្រូវ ទទួលបានការអនុញ្ញាតពីឪពុកម្តាយរបស់ពួកគេ។ ច្បាប់ថ្មីអនុវត្តសម្រាប់ទាំង អ្នកប្រើប្រាស់ដែលមានស្រាប់ និងថ្មីចំពោះវេទិកា។

លោកស្រី Davis បានបន្តថា នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ វាមានន័យថា ធ្វើឲ្យប្រាកដថាយើងធ្វើរឿងនេះបានល្អ។ សម្រាប់ឆ្នាំកន្លងទៅ សម្ពាធបាននឹងកំពុងកើន ឡើងនៅ ទូទាំងពិភពលោក ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម យក្សដែលបង្កើតឡើង ដោយលោក Mark Zuckerberg និងគូប្រជែងរបស់លោក។

កាលពីខែតុលា ឆ្នាំមុន រដ្ឋប្រហែល៤០ នៅអាមេរិក បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងវេទិការបស់ Meta ដោយចោទ ប្រកាន់ពួកគេថា បានធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរាងកាយរបស់មនុស្សវ័យក្មេង” ដោយសារតែហានិភ័យ នៃការញៀន ការគំរាមកំហែងតាមអ៊ីនធឺណិត ឬបញ្ហានៃការញ៉ាំ។

ទន្ទឹមនឹងនេះ អូស្ត្រាលីនឹង កំណត់អាយុអប្បបរមា សម្រាប់បណ្តាញ សង្គមរបស់ខ្លួន នៅចន្លោះពី ១៤ ទៅ ១៦ ឆ្នាំ។ សម្រាប់ពេលនេះ Meta បដិសេធមិនពិនិត្យ មើលអាយុរបស់អ្នកប្រើប្រាស់ ទាំងអស់ របស់ខ្លួនក្នុងនាមរក្សា ការសម្ងាត់ជូនអតិថិជន៕

Most Popular

To Top