សិល្បៈ និង កម្សាន្ត

តារាចម្រៀងប្រុស លោក Baekhyun សមាជិកក្រុម EXO សូមអភ័យទោស ដោយស្មោះ សម្រាប់ការជក់បារីក្នុងផ្ទះ

Pictures of EXO member Baekhyun smoking indoors in June

កូរ៉េខាងត្បូង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ korea Joongang Daily បានប្រាប់ឲ្យដឹងថា វីដេអូមួយ របស់តារាចម្រៀង ប្រុសកូរ៉េខាងត្បូង លោក Baekhyun បានជក់បារីក្នុងផ្ទះនោះ កំពុងទួលបានប្រជាប្រិយយ៉ាងខ្លាំង នៅលើបណ្តាញផ្សព្វផ្សាយសង្គម X ត្រូវគេស្គាល់ថា Twitter កាលពីចុងសប្តាហ៍ ដោយវីដេអូនេះ ទទួលបានការចូលមើលជាង ១២ លានដងគិតត្រឹមព្រឹកថ្ងៃអង្គារ ។

នេះបើយោងតាមទីភ្នាក់ងារបាននិយាយថា វីដេអូនេះត្រូវបានថតកាលពីខែមិថុនា នៅទីក្រុងម៉ាកាវ បន្ទាប់ពីការប្រគុំតន្ត្រីរបស់លោក។ ទីភ្នាក់ងារនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យើងសុំទោសដោយស្មោះ ចំពោះអ្នកគ្រប់គ្នាដែលមានអារម្មណ៍មិនស្រួល ដោយសារសិល្បកររបស់យើង គឺលោកBaekhyun ជក់បារីក្នុងផ្ទះ ។

ទាំងលោក Baekhyun និងបុគ្គលិក របស់យើងមិនបានដឹងថា ម៉ាកាវហាមឃាត់បារីអេឡិចត្រូនិចទេ ហើយនៅពេលអាហារពេលល្ងាច បានបន្តបន្ទាប់ពីការសម្តែង លោកក៏បានជក់បារីអេឡិចត្រូនិច ដោយមិនដឹងខ្លួន។

ភ្នាក់ងារបានបន្ថែមថា លោក Baekhyun សូមអភ័យទោសដោយស្មោះ ចំពោះទង្វើដែលមិនប្រុងប្រយ័ត្នរបស់លោក ហើយលោកក៏បានអោនក្បាលចុះ ទៅកាន់អ្នកគាំទ្រដែលធ្វើឲ្យអ្នកគាំទ្រខកចិត្ត ។ លោក Baekhyun បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១២ ក្នុងនាមជាសមាជិកក្រុមតារាចម្រៀងប្រុស EXO ហើយបានចាប់ផ្តើមអាជីពទោលរបស់លោក ដែលមានចំណងជើងថា “City Lights” ។

តារាចម្រៀងរូបនេះ បានចាប់ផ្តើមទីភ្នាក់ងារផ្ទាល់ខ្លួនរបស់លោកគឺ INB100 កាលពីខែមករា ហើយបានចុះហត្ថលេខាជាមួយមិត្តរួមក្រុម Chen និង Xiumin ទៅកាន់ក្រុមហ៊ុននេះ បន្ទាប់ពីមានជម្លោះផ្លូវច្បាប់ជាមួយអតីតភ្នាក់ងាររបស់លោកគឺ SM Entertainment ៕

Most Popular

To Top