កីឡា

Jesus Navas អាចនឹងប្រកាសចូលនិវត្ត យ៉ាងយូរបំផុតនៅខែធ្នូ

AFP

យោងតាមការចេញ ផ្សាយThe Goal កីឡាករខ្សែការពារស្លាបស្តាំ Jesus Navas ដែលមានវ័យ៣៨ឆ្នាំ ទៅហើយនោះអាចនឹងសម្រេចចិត្ត នឹងចូលនិវត្តហើយ ក្នុងពេលឆាប់ៗនេះ។

Jesus មានរបួសផង និងមានវ័យកាន់សតែចាស់ ទៅហើយតែងតែបានបញ្ជាក់ថា នឹងអាចលេងបានយ៉ាងហោចណាស់ មួយរដូវកាលទៀត ប៉ុន្តែទំនងជានឹងត្រូវប្រកាស ចូលនិវត្តនៅចុងឆ្នាំនេះ ហើយយ់ាងយូរ។

កីឡាកររូបនេះបាននិយាយបែបនេះថា ៖វាគឺជារឿងដ៏លំបាកណាស់ ក្នុងការសម្រេចចិត្ត ។ ខ្ញុំមានពេល២ឬ៣ថ្ងៃ ដែលខ្ញុំមិនអាចសូម្បីតែដើរបាន ដែលនេះកាន់តែលំបាក ។ រយៈពេល៦ខែកន្លងមកនេះវា គឺជារឿងដែលមាន ការជំនះខ្លាំងបំផុត ។ ខ្ញុំចង់ចូលរួមជាមួយនឹង ក្រុមហើយសង្ឃឹមថា នឹងអាចលេងរហូតដល់ខែធ្នូ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top