សិល្បៈ និង កម្សាន្ត

IU បង្កើត​ប្រវត្តិសាស្ត្រ​ អស្ចារ្យជា​តារា​ចម្រៀង​ស្រី​ដំបូង​ ធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ​កីឡដ្ឋាន​ ធំ​បំផុត​​នៅកូរ៉េ

កាលពីចុងសប្តាហ៍ កន្លងទៅថ្មីៗនេះ IU បានបញ្ចប់ការប្រគុំតន្ត្រីដ៏ធំរបស់ខ្លួនគឺ IU HEREH WORLD TOUR ឆ្នាំ ២០២៤ នៅកីឡដ្ឋាន Seoul World Cup ដែលត្រូវបានគេស្គាល់ថាជា “Sangam (Stadium)” ហើយក៏ជាទីតាំងដ៏ធំមួយដែរ។

ការប្រគុំតន្ត្រីនេះបានធ្វើឡើងនៅពហុកីឡដ្ឋាន ដែលមានកៅអីអង្គុយចំនួន ៦៦ ៧០៤ រួមទាំងកៅអី VIP ចំនួន ៨១៦ កៅអីសារព័ត៌មានចំនួន ៧៥៤ និងបន្ទប់ឯកជនចំនួន ៧៥ ។ ក្នុងនាមជាកីឡដ្ឋានដ៏ធំបំផុត ក្នុងប្រទេសកូរ៉េ និងជាកន្លែងប្រកួតបាល់ទាត់ ដ៏ធំបំផុតមួយ ក្នុងចំនោមទីលានបាល់ទាត់ធំជាងគេទាំង ៥ នៅអាស៊ី ទីតាំងនេះបានរៀបចំការប្រគុំតន្ត្រី K-pop ល្បីៗជាច្រើនដូចជា Seo Taiji and Boys, Big Bang និង Seventeen ។

ឥឡូវនេះ IU ក៏បានក្លាយជាអ្នកចម្រៀងស្រីដំបូងគេ និងជាតារាទោលទី ៣ ជ្រើសទីតាំងដ៏ធំនេះបង្កើតព្រឹត្តិការណ៍ប្រគំុតន្ត្រី បន្ទាប់ពី G-Dragon និង Lim Young Woong។

អំឡុងពេលនៃការប្រគុំតន្ត្រី IU ក៏បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការចេញផ្សាយបទចម្រៀងថ្មីរបស់នាង “Bye Summer” ជាលើកដំបូង ពោលគឺអ្នកដែលបានចូលរួមបាន​ឃើញ ​និងស្ដាប់មុនគេបង្អស់។ ព្រឹត្តិការណ៍​នេះ​ក៏​បាន​ទាក់ទាញ​ទស្សនិកជន​ដែល​ជាតារាល្បីៗឲ្យចូលរួមជាច្រើនរួម​មាន សង្សារបណ្ដូលចិត្ត Lee Jong Suk, J-Hope និង V (BTS), G-Dragon, សមាជិក LE SSERAFIM, STAYC, RIIZE, ATEEZ និង​តារាជាច្រើន​ទៀត៕

Most Popular

To Top