សុខភាព និង ផ្លូវភេទ

ការគេងនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ មានអត្ថប្រយោជន៏អ្វីខ្លះ?

(អង់គ្លេស)៖ ក្រៅពីកុមារ និងវ័យចំណាស់ មនុស្សពេញវ័យដែលធ្វើការនៅក្នុងការិយាល័យ ក៏អាចប្រឈម នឹងជំងឺឆ្លងជាពិសេស អ្នកដែលធ្វើការក្នុងបន្ទប់មានអាការធាតុស្ងួត ដោយសារប្រើម៉ាស៊ីនត្រជាក់ សីតុណ្ហភាព ក្រោម ២៥អង្សាសេ ទ្វារបង្អួចបិទជិតពុំមានខ្យល់ចេញចូល។

នេះបើយោងតាមគេហទំព័រព័ត៌មានសុខភាព Health News ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។

ដោយសារមេរោគវីរុសងាយនឹងធំធាត់ និងសាយភាយច្រើន ធ្វើឲ្យកើតមានជំងឺឆ្លងផ្សេងៗដូចជា ផ្តាសាយ ហើមសួត កញ្ជ្រិល ជាដើមដោយទាមទារឲ្យមានការថែទាំខ្លួនឲ្យបានល្អ តាមតែវិធីមួយចំនួនដូចខាងក្រោមៈ

១.ប្រយ័ត្នមិនឲ្យមេរោគចូលក្នុងខ្លួនៈ អ្នកត្រូវលាងដៃឲ្យស្អាតជានិច្ច មិនយកដៃទៅប៉ះពាល់បរិវេណមុខ ច្រមុះ មាត់ ដោយមិនបានលាងដៃ ព្យាយាមនៅកន្លែងដែលមានខ្យល់ចេញចូលល្អ និងនៅឲ្យឆ្ងាយពីអ្នកជំងឺ។

២. រក្សារាងកាយឲ្យបានកក់ក្តៅ។

៣. ពង្រឹងប្រព័ន្ធការពាររាងកាយ ហាត់ប្រាណឲ្យបានជាប់លាប់ ១សប្តាហ៍ ៣ដង ម្តង៣០នាទី គេឲ្យបានគ្រប់គ្រាន់ ទទួលទាណអាហារឲ្យគ្រប់ទាំង៥ក្រុម ព្យាយាមទទួលទានបន្លែនិងផ្លែឈើស្រស់ ដើម្បីឲ្យរាងកាយបានទទួលវីតាមីនគ្រប់គ្រាន់។

៤. ចំពោះអ្នកដែលងាយនឹងកើតប្រតិកម្មគួរចៀសរាងសារធាតុបង្កកើតប្រតិកម្ម។

៥. ប្រយ័ត្នមិនឲ្យផ្លូវដង្ហើមស្ងួត គួរប្រើម៉ាស បិទច្រមុះ មាត់ វានឹងជួយរក្សាសំណើម និងកម្តៅនៃខ្យល់ដង្ហើម ធ្វើឲ្យខ្យល់ដង្ហើមមានសំនើមល្អ ទទួលទានទឹកឲ្យបានច្រើន ដាក់កែវនៅជិតខ្លួននៅក្នុងបន្ទប់គេង បន្ទប់អង្គុយលេង ឬតុធ្វើការ។

Most Popular

To Top