សិល្បៈ និង កម្សាន្ត

តារាថៃ និងអ្នកគាំទ្រចូលរួម mj លែកទុក្ខដល់អតីតតារាសម្តែងរបស់ប៉ុស្តិ៍លេខ៧ លោក Akkaphan Namart

ថៃ៖តារាសម្ដែងថៃ Min Pechaya Wattanamontree រួមជាមួយនឹងសិល្បករផ្សេងទៀត បានចូលរួមរម្លែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Akkaphan Namart ដែលបានទទួលមរណភាពក្នុងជន្មាយុ ៣៩ឆ្នាំ បន្ទាប់ពីជិត ២ ឆ្នាំនៃការតស៊ូនឹងជំងឺមហារីកបេះដូង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

បើយោងតាម ចេញផ្សាយពី Thairath បានឲ្យដឹថា មនុស្សរាប់ពាន់នាក់ រួមទាំងសិល្បករថៃល្បីៗជាច្រើននាក់ បានទៅរម្លែកទុក្ខគ្រួសាររបស់លោក Akkaphan ដើម្បីគោរព។ នាង Min Pechaya ថា លោក Akkaphan តែងតែមានភាពកក់ក្តៅ កំប្លែង និងគាំទ្រមិត្តរួមការងារ។

នាងបានរំឮកថាការទទួលបានការណែនាំពីលោកក្នុងឱកាសជាច្រើនក្នុងពេលសម្ដែងជាមួយគ្នា។ អ្នកទាំង ២ បានសម្តែងជាគូស្នេហ៍ក្នុងផលិតកម្ម៣ផ្សេងគ្នាគឺរឿង “Stairway to His Heart” (2011), “The Fruit Falls Far from the Tree” (2016) និង “Three Lives” (2018)។

តារាសម្ដែង Grace Karnklao Duayianklao ដែលធ្វើការជាមួយលោក Akkaphan ក្នុងរឿង “Rea Manut” (2019) បានសរសើរថា លោកមានចិត្តចង់រៀន មានការតាំងចិត្ត ម៉ឺងម៉ាត់ ម៉ឺងម៉ាត់ ហៅ លោកជាគំរូដល់តារាវ័យក្មេង។

មិត្តរួមការងារជាបុរសជិតស្និទ្ធរបស់លោក Akkaphan គឺ Chap Varakorn, Tyfoon Takphet Lekavijit និង Kiatipoom Banluechairit បានលួងលោមម្តាយ ប្រពន្ធ និងប្អូនស្រីរបស់លោក។ តារាសម្ដែង Chane Tawatson Plengsiriwat រួមនឹងអ្នកសិល្បៈ១២នាក់ផ្សេងទៀត បានជួយគ្រួសារក្នុងអំឡុង២ថ្ងៃកន្លងមកនេះ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Chane បានសរសេរថា ខ្ញុំបានមកនិយាយលាបងប្រុសជាទីស្រឡាញ់។ ខ្ញុំសង្ឃឹមថា អ្នកនឹងនៅកន្លែងមានសន្តិភាព និងគ្មានការឈឺចាប់ ខ្ញុំនឹកអ្នកយ៉ាងខ្លាំង។

តារាសម្ដែង និងជាពិធីករ Kanchai Kamnerdploy រំជួលចិត្តពេលនឹកដល់ការប្រៀនប្រដៅ និងចិត្តសប្បុរសរបស់លោក Akkaphan ។ គាត់មានវិន័យខ្លាំងណាស់ ហើយមានច្រើនដង ពេលខ្ញុំមានអារម្មណ៍ខ្មាសគេដែលមកធ្វើការយឺត រាល់ពេលយើងជួបគ្នាក្នុងកម្មវិធី លោក Akkaphan តែងតែមករកខ្ញុំ ចាប់ដៃខ្ញុំ និងឱបខ្ញុំ លោកនៅកន្លែងដែលស្អាតបំផុត ហើយសង្ឃឹមថា គាត់នៅតែស្រលាញ់អ្នករាល់គ្នា៕

Most Popular

To Top