កីឡា

ក្រុមអត្តពលិក ចំបាប់កម្ពុជា ឈ្នះមេដាយ ៩គ្រឿងក្នុង “ Southeast Asian championship &Oceania Chiang Mai Thailand ២០២៤ ” នៅថៃ

ថៃ ៖ ក្រុមកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ៨ គ្រឿងក្នុងព្រឹត្តិការណ៍ កីឡាចំបាប់ជើងឯក អាស៊ីអាគ្នេយ៍ និង អូសេអានី ឆ្នាំ២០២៤ “ Southeast Asian championship &Oceania Chiang Mai Thailand ២០២៤ ” នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ។

លោក កាង ដែនពិសិដ្ឋ ជាគ្រូបង្វឹកកីឡាចំបាប់កម្ពុជា បានប្រាប់ពីប្រទេសថៃ ថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញានេះ ក្រុមកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ដណ្តើមបានមេដាយមាស ១ គ្រឿង និង មេដាយសំរិទ្ធ ៨ គ្រឿងហើយ ក្នុងនោះមានកីឡាករ ហេង រ័ត្នថា ដណ្តើមបានមេដាយមាស ប្រភេទទម្ងន់ ៩២គីឡូក្រាម កីឡាករ ហេង វុទ្ធី ដណ្តើមបានមេដាយសំរិទ្ធ ប្រភេទទម្ងន់ ៨៦ គីឡូក្រាម និងកីឡាករ លឹម សុខលាង ដណ្តើមបានមេដាយសំរិទ្ធ ប្រភេទទម្ងន់ ៧៤ គីឡូក្រាម ។

លោកគ្រូបង្វឹកបានបន្តថា កីឡាករ ឈឿន ឈាង ដណ្តើមបានមេដាយសំរិទ្ធ ប្រភេទទម្ងន់ ៧០ គីឡូក្រាម កីឡាករ សឿន សុភាស់ ដណ្តើមបានមេដាយសំរិទ្ធ ប្រភេទទម្ងន់ ៦១ គីឡូក្រាម កីឡាករ ឆាំ ពិស៊ិន ដណ្តើមបានមេដាយសំរិទ្ធ ប្រភេទទម្ងន់ ៧៤ គីឡូក្រាម (Greco Romance ) ។

ចំណែកកីឡាការិនី សម្បត្តិ វណ្ណៈ ដណ្តើមបានមេដាយសំរិទ្ធ ប្រភេទទម្ងន់ ៥៥ គីឡូក្រាម កីឡាការិនី ផាត សុម៉ាលី ដណ្តើមបានមេដាយសំរិទ្ធ ប្រភេទទម្ងន់ ៥៣ គីឡូក្រាម និងកីឡាការិនី ចាន់សុផានុត ដណ្តើមបានមេដាយសំរិទ្ធ ប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។

ការចូលរួមរបស់កម្ពុជា ត្រូវបានឧបត្ថម្ភទាំងស្រុង ដោយលោក Casey Barnett ដែលជាប្រធាន គណៈកម្មាធិការ កីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជា អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា៕

Most Popular

To Top