កីឡា

Spurs ចូលលត់ម្ចាស់ផ្ទះ Man UTD ដល់ទៅ៣គ្រាប់ មិនឲ្យតដៃរួច

ប្រកួតនៅក្នុងទឹកដីរបស់ខ្លួនយប់មិញនេះបិសាចក្រហម Man UTD ធ្វើមិនបានល្អឡើយក្នុងនាមជាម្ចាសផ្ទះស្វាគមន៍ក្រុមភ្ញៀវ Spurs ដោយក្នុងនោះបានធ្វើឲ្យរបូតបាល់ដល់ទៅ៣គ្រាប់មិនអាចរកគ្រាប់បាល់តបតមកវិញឡើយ។

ក្រុមភ្ញៀវរកបានគ្រាប់បាល់ដំបូងតាំងតែពីនាទីទី៣ដោយកីឡាករ Johnson ហើយបន្តមកដល់តង់ទី២ទើបកីឡាករ Kulusevski បន្ថែមគ្រាប់ទី២នៅនាទីទី៤៧។

ខណៈដែលបិសាចក្រហម Man UTD កាតក្រហមប្រធានក្រុមកីឡាករ Bruno Fernandes ហើយនោះ Spurs ហាក់ដូចជាបានបង្កើតឳកាសសម្រុកបានច្រើនដងនិងរហូតធ្វើបានសម្រេចគ្រាប់ទី៣នៅនានទីទី៧៧ដោយកីឡាករ Solanke។

ចប់ការប្រកួត Spurs យកបាន៣ពិន្ទុមាន១០ពិន្ទុឈរនៅលេខរៀងទី៨ខណៈដែល Man UTD ធ្លាក់ទៅលេខរៀងទី១២មាន៧ពិន្ទុប៉ុណ្ណោះក្នុងកំពូលតារាង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top