សិល្បៈ និង កម្សាន្ត

តារាសម្ដែងស្រីតៃវ៉ាន់ នាង Shu Qi ឡើងកូដពីតារាសិចស៊ីបំផុតបានក្លាយជាផលិតករភាពយន្តល្បីឈ្មោះ

តៃវ៉ាន់៖តារាសម្ដែងស្រីតៃវ៉ាន់ និងជាតារាម៉ូដែលសិចស៊ីបំផុតនាង Shu Qi បានធ្វើការតស៊ូរហូតក្លាយជាតារាស្រីដែលមានប្រាក់ខែខ្ពស់បំផុតក្នុងវិស័យភាពយន្តចិន ហើយបច្ចុប្បន្ននេះនាងកំពុងក្លាយជាអ្នកផលិតខ្សែភាពយន្តល្បីឈ្មោះម្នាក់ហើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

យោងតាម SCMP បានឲ្យដឹងថា នាង Shu Qi កើត Lin Li-hui ក្នុងឆ្នាំ ១៩៧៦ នៅទីក្រុង Xindian ទីក្រុង New Taipei កាលកុមារភាពនាងបានរងផលលំបាកដោយឪពុកម្តាយរបស់នាងដែលប្រើពាក្យសម្ដីមិនសមរម្យលើរូបនាង។ នាងបានចាកចេញពីផ្ទះនៅអាយុ ១៥ ឆ្នាំ ហើយបានចាប់ផ្តើមធ្វើជាម៉ូដែលនៅអាយុ ១៧ ឆ្នាំ ដោយបានថតទស្សនាវដ្តីអាសអាភាស (ស្រាត) ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីទស្សនិកជនអភិរក្សនិយម។

នៅអាយុ ១៩ ឆ្នាំ នាងបានផ្លាស់ទៅរស់នៅទីក្រុងហុងកុង ហើយបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តមនុស្សពេញវ័យដូចជា “Sex and Zen II” (១៩៩៥) ។ ទោះជាយ៉ាងណាក៏ដោយ ទេពកោសល្យរបស់នាងទទួលបានការទទួលស្គាល់ជាមួយនឹងការសម្តែងរបស់នាងក្នុងរឿង “Viva Erotica” (១៩៩៦ ) ធ្វើឲ្យនាងទទួលបានពានរង្វាន់ជាតួឯកស្រីល្អបំផុតនៅ Hong Kong Film Awards ក្នុងឆ្នាំ ១៩៩៧ ។ តួនាទីរបស់នាងក្នុងរឿង “Portland Street Blues” (១៩៩៨) ដោយបង្ហាញអំពីនារីបម្រើផ្លូវភេទដ៏គួរឲ្យស្រឡាញ់ម្នាក់បានឈ្នះរង្វាន់កិត្តិយសបន្ថែមទៀតរបស់នាងក្នុងកម្មវិធី Golden Horse Awards និងពានរង្វាន់ Hong Kong Film Awards។

ប៉ុន្មានឆ្នាំមកនេះ នាង Shu Qi បានពង្រីកអាជីពរបស់នាង ដោយធ្វើការជាមួយអ្នកដឹកនាំល្បីៗដូចជាលោក Hou Hsiao-hsien។ លោក Hou បានសរសើរការលះបង់របស់នាង ដោយហៅនាងថាជា “តារាសម្តែងដែលឧស្សាហ៍ព្យាយាម” អាចធ្វើបានអ្វីទាំងអស់។ ការសហការរបស់ពួកគេដូចជា “Millennium Mambo” (២០០១ ) និង “The Assassin” ២០១៥ ) បានទទួលការអបអរសាទរយ៉ាងសំខាន់ និងពានរង្វាន់ជាច្រើន៕ https://e.vnexpress.net/news/life/celebrities/actress-shu-qi-s-rise-from-soft-porn-star-to-celebrated-filmmaker-4797838.html

Most Popular

To Top