ផ្សេងៗ

នេះហើយជាមូលហេតុ ដែលគួរប្តងតម្រង នៅពេលរៀងរាល់ប្តូរប្រេងម៉ាស៊ីន

ជារឿងល្អសម្រាប់ម៉ាស៊ីន ដែលម្ចាស់រថយន្តហ៊ានចំណាយលុយ ប្រើប្រាស់ប្រេងម៉ាស៊ីន ដែលមានគុណភាព ប៉ុន្តែប្រសិនបើរិះថាំមិនហ៊ាន ចំណាយលុយបន្ថែមលើតម្រងប្រេងម៉ាស៊ីនល្អៗទេនោះ ក៏មិនអាចជួយថែរក្សាម៉ាស៊ីន ឱ្យនៅបានយូរឡើយ ជាពិសេសកុំឱ្យសោះ រឿងប្តូរប្រេង២ដង ប្តូរតម្រង១ដង ពោលគឺត្រូវប្តូរតម្រងគ្រប់ពេល រាល់ការប្តូរប្រេងម៉ាស៊ីនជាមួយគ្នាតែម្តង ។

ជាងមេកានិច បានប្រៀបធៀប តម្រងប្រេងម៉ាស៊ីន ដូច ក្រលៀន ឬតម្រងនោម របស់មនុស្សយើងដែរ ដែលមានតួនាទី ច្រោះជាតិពុលក្នុងរាងកាយ ។ ឯតម្រងប្រេងម៉ាស៊ីន វាក៏មានតួនាទីច្រោះកម្ទេចកម្ទី ដែលមានក្នុងប្រេងម៉ាស៊ីន មិនឱ្យហូរចូល ទៅក្នុងប្លុកម៉ាស៊ីនបានដែរ។ មានន័យថា ប្រេងម៉ាស៊ីន ត្រូវបានច្រោះស្អាតជាមុនសិន ទើបហូរចូលទៅ រំអិល គ្រឿងបង្គុំម៉ាស៊ីន ។ ប៉ុន្តែបើតម្រងគ្មានគុណភាព វាមិនអាចច្រោះបានស្អាតឡើយ ដែលបណ្តាលឱ្យកម្ទេចដែក អាចចូលទៅបង្កផល ប៉ះពាល់ខ្លាំងក្នុងម៉ាស៊ីន។

ក្រៅតែពីការជួយសម្អាតប្រេងម៉ាស៊ីន តម្រងនេះក៏បានជួយឱ្យប្រេងស្ថិតនៅទីតាំង ត្រឹមត្រូវតាមពេលវេលាដែរ។

ទន្ទឹមនឹងនេះ លោកអ្នកក៏អាចកត់សម្គាល់បានផងដែរ នូវរោគសញ្ញាដែលបញ្ជាក់ថា ដល់ពេលផ្លាស់ប្តូរ ប្រេង និងតម្រងហើយ រួមមានដូចជា៖

-បញ្ហាជាន់ហ្គែរមិនឡើង

-សំឡេងម៉ាស៊ីនលាន់ខុសប្រក្រតី

-សម្ពាធប្រេងទាប

-និងផ្សែងចេញពីបំពង់ស៊ឺមុំាង ប្តូរពណ៌៕

Most Popular

To Top