កីឡា

Real Madrid កំពុងតាមសម្លឹងមើលកីឡាករឆ្នើមរបស់ Aston Villaម្នាក់

afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid កំពុងធ្វើការតាមដាន ស្ថានភាពរបស់កីឡាករឆ្នើមម្នាក់របស់ក្លឹប Aston Villa ដែលមានឈ្មោះថា Jhon Duran។

ក្រុមការងារជ្រើសរើសកីឡាករ របស់ក្លឹបយក្សអេស្បាញ បានបញ្ជាក់អំពីអារម្មណ៍ ភ្ញាក់ផ្អើលនៅពេល ដែលបានឃើញទំរង់ លេងរបស់កីឡាករវ័យ២០ឆ្នាំរូបនេះ កំពុងលេងឲ្យក្លឹប Aston Villa ។គាត់ទើបតែបានបង្ហាញខ្លួន ជាលើកដំបូងឲ្យឈុតធំ របស់ក្លឹបនៅរដូវកាលថ្មីនេះប៉ុណ្ណោះ។

Duran ជឿជាក់ថា នឹងអាច ទទួលបានឳកាសមាស ទៅលេងនៅអេស្បាញ ជាមួយនឹង Real Madrid នៅខែមករាខាងមុ ខនេះ ហើយខ្សែប្រយុទ្ធសញ្ជាតិ កូឡូប៊ីរូបនេះ ក៏នឹងអាចមាន លទ្ធភាពក្នុងការផ្ទេរ ចេញទៅកាន់ក្លឹបធំៗផ្សេងទៀត នៅអឺរ៉ុបផងដែរ ប្រសិនបើការដោះដូរណាមួយមិនជោគជ័យជាមួយនឹង Real Madrid នោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top