សិល្បៈ និង កម្សាន្ត

នាង Park Jiyeon សមាជិកក្រុម T-ara សម្រេចចែកផ្លូវគ្នា ជាមួយប្តីជាកីឡាករ បេស្បល Hwang Jae Gyun បន្ទាប់ពីរៀបការបាន ២ ឆ្នាំ

កូរ៉េខាងត្បូង ៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង នាង Park Jiyeon សមាជិកក្រុមតារា ចម្រៀងស្រី K-Pop T-ara និងកីឡាករបេស្បល លោក Hwang Jae Gyun បានដាក់ពាក្យលែងលះជាផ្លូវការ បន្ទាប់ពីរៀបការ បានត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។

នេះបើយោងតាមសារព័ត៌មាន Korea JoongAng Daily បាននិយាយថា កាលពីថ្ងៃទី ៥ ខែតុលា មេធាវីរបស់នាង Jiyeon បានបញ្ជាក់ពីការសម្រេចចិត្តរបស់គូស្នេហ៍មួយគូនេះក្នុងការលែងលះ ដោយបញ្ជាក់ថា ភាពខុសគ្នាមិនអាចផ្សះផ្សាបាន ដូច្នេះមានការបែកគ្នាតែប៉ុណ្ណោះ ។ សេចក្តីថ្លែងការណ៍បានពន្យល់ថា បន្ទាប់ពីបានបែកគ្នា មួយរយៈ ភាគីទាំង ២នាក់មិនអាចដោះស្រាយការខ្វែងគំនិតគ្នាបាន ហើយជ្រើសរើស ដាក់ពាក្យសុំលែងលះ ។

ចាប់តាំងពីពេលនោះមក អ្នកទាំង២នាក់ បានលុបរូបថតគ្នា ទៅវិញទៅមកចេញពីគណនី Instagram របស់ពួកគេ។គូស្នេហ៍មួយគូនេះរៀបការនៅខែធ្នូ ឆ្នាំ ២០២២ ដោយមានតារាល្បីៗជាច្រើនរួមទាំង IU និង Jin សមាជិកក្រុម BTS បានចូលរួមពិធីមង្គលការ របស់ពួកគេ។

ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនង ដ៏មានបញ្ហាបានរីករាល ដាលជាច្រើនខែ ជាពិសេសបន្ទាប់ពី នាង Jiyeon ឈប់បង្ហោះអំពីលោក Hwang ។ ការរំពឹងទុកបានកើនឡើងបន្ថែមទៀតកាលខែកញ្ញា នៅពេលលោក Hwang ត្រូវបានគេមើលឃើញថា កំពុងផឹកជាមួយមិត្តភក្តិ រួមទាំងស្ត្រីផងដែរ៕

Most Popular

To Top