ព័ត៌មានរបស់Haaland បានកក្រើកឡើងសាជាថ្មីក្រោយពេលដែលរូបគេ បានរកគ្រាប់បាល់បានទៅដល់៣គ្រាប់ក្នុងការបង្ហាញខ្លួន ដំបូងឲ្យក្លឹបDortmundកាលពីប៉ុន្មានថ្ងៃមុននេះជាពិសេសចំពោះអ្នកគាំទ្រក្លឹបបិសាចក្រហម Man Unitedទាំងឡាយដែលធ្លាប់តែមានក្តីរំពឹងលើកីឡាកររូបនេះ នាពេលកន្លងមកនោះ។
នៅថ្ងៃនេះភ្នាក់ងារកីឡាករលោក Raiolaដែលជាមនុស្សប្រឆាំងនឹងក្លឹបបិសាចក្រហម ពាក់ព័ន្ធនឹងការផ្ទេរតម្លៃ១៨លានផោនកាលពីដើមខែកន្លងមកនោះ បានមកលើកឡើងសាជាថ្មីថាការមកលេងនៅអាល្លឺម៉ង់គឺជា ពេលវេលាដ៏ត្រឹមត្រូវមួយប៉ុន្តែអះអាងថាគោលដៅធំបំផុត នោះគឺលីកអង់គ្លេសឯណោះទេ។
នេះមានន័យថាលោក Raiolaនឹងបើកទ្វារសម្រាប់ ក្លឹបយក្សនៅអង់គ្លេសចំពោះ Haalandនាពេលខាងមុខជាមិនខានប៉ុន្តែជឿជាក់ថានឹងមិនមែន Man Unitedដោយសារតែបុរសររូបនេះមិនសប្បាយចិត្តនឹង ការចចារកន្លងមកក្នុងការនាំយកPaul PogbaចេញពីOld Traffordហើយ ចំណែកឯក្លឹបវិញក៏មិនសប្បាយចិត្ត ដែរដែលនាទីចុងក្រោយបុរសរូបនេះបានឆក់យកHaalandពីក្លឹបនោះ៕
ប្រែសម្រួល៖ស៊ុនលី