កីឡា

លោក Park Hang-seo ស្ថិតនៅបេក្ខជាជាតំណែង គ្រូបង្វឹកបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី

VN Express

ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បាននិយាយថា សមាគមបាល់ទាត់នៃប្រទេសម៉ាឡេស៊ី (FAM) បានជ្រើសរើសបេក្ខភាពចំនួន ៥ នាក់ដើម្បីដឹកនាំក្រុមជម្រើសជាតិរបស់ពួកគេ រួមទាំងអតីតគ្រូបង្វឹកវៀតណាមលោក Park Hang-seo ដោយសារពួកគេសុខចិត្តផ្តល់ប្រាក់ខែខ្ពស់សម្រាប់តំណែង។

ម៉ាឡេស៊ីគ្មានគ្រូបង្វឹកទេតាំងពីពាក់កណ្តាលខែកក្កដាមក នៅពេលលោក Kim Pan-gon លាលែងពីតំណែងដោយហេតុផលផ្ទាល់ខ្លួន បើទោះបីនៅសល់កុងត្រា ១,៥ ឆ្នាំក៏ដោយ បន្ទាប់ពីទទួលបានឱកាសត្រូវបានដោះលែងមុននេះ គ្រូបង្វឹកកូរ៉េខាងត្បូងបានត្រឡប់ទៅផ្ទះវិញភ្លាមៗដើម្បីគ្រប់គ្រង Ulsan Hyundai ដោយបានធ្វើឲ្យប្រធាន FAM លោក Hamidin Amin និងអ្នកគាំទ្របាល់ទាត់ម៉ាឡេស៊ីខឹងសម្បារយ៉ាងខ្លាំង។

បន្ទាប់មក FAM បានតែងតាំងជំនួយការគ្រូបង្វឹក Paul Marti Vicente ជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានជួយម៉ាឡេស៊ីយកឈ្នះហ្វីលីពីន ២-១ និងចាញ់លីបង់ ១-០ កាលពីខែមុន ដោយឈ្នះពាន Merdeka Cup ឆ្នាំ ២០២៤ នៅផ្ទះ។ FAM បានយល់ព្រមអនុញ្ញាតឲ្យលោក Vicente ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិរហូតដល់ក្រោយ AFF Cup ឆ្នាំ ២០២៤ ហើយបន្ទាប់មកវាយតម្លៃដំណើរការមុនពេលសម្រេចចិត្តលើអនាគតរបស់លោក។

លោក Mahadi បានបន្តថា អត្ថប្រយោជន៍របស់លោក Vicente ជាងបេក្ខជនផ្សេងទៀត គឺថា លោកបាននៅជាមួយយើងមួយរយៈហើយយល់ពីវប្បធម៌នៅទីនេះ ។ នេះជាកត្តាសំខាន់ក្នុងការសម្រេចចិត្តគ្រូបង្វឹកបន្ទាប់។

កាលពីខែសីហា ប្រធាន FAM លោក Datuk Amin បានលាតត្រដាងថា លោក Park បានដាក់ពាក្យសុំតំណែងជាគ្រូបង្វឹកម៉ាឡេស៊ី ប៉ុន្តែលោក Lee Dong-jun តំណាងរបស់ Park បានបដិសេធ។

លោក Mahadi បាននិយាយក្នុងសន្និសីទសារព័ត៌មានថា FAM នឹងផ្តល់ឲ្យគ្រូបង្វឹកថ្មីនូវប្រាក់ខែ ២០០,០០០ រីងហ្គីតម៉ាឡេស៊ី (៤៧.០០០ដុល្លារ) ក្នុងមួយខែ។ លុយនោះសម្រាប់គ្រូបង្វឹកដែលអាចនាំក្រុមទៅកម្រិតបន្ទាប់ ហើយយើងសុខចិត្តធ្វើនោះជាជាងបង់ប្រាក់ ១០០,០០០ រីងហ្គីត ដល់អ្នកដែលមិនផ្តល់លទ្ធផល។

ប្រាក់ខែនេះគឺច្រើនជាងទ្វេដងនូវអ្វីដែលលោក Kim គ្រូបង្វឹកម៉ាឡេស៊ីមុនបានទទួល។ វាស្ទើរតែដូចគ្នានឹងប្រាក់ខែកំណត់ត្រាដែល លោក Park ទទួលបានបន្ទាប់ពីលោកបានបន្តកុងត្រាជាមួយវៀតណាមក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ ៕

Most Popular

To Top