វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា Trump Organization គ្រោងនឹងអភិវឌ្ឍកន្លែងវាយកូនហ្គោល សណ្ឋាគារ និងលំនៅដ្ឋានក្នុងការវិនិយោគ ទឹកប្រាក់ ១.៥ ពាន់លានដុល្លារនៅ ខេត្ត Hung Yen ស្ថិតនៅភាគខាងជើងប្រទេសវៀតណាម តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន ក្នុងស្រុកមួយ។
ក្រោយមកបាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យ អាមេរិកបានបង្កើតភាពជាដៃគូ ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ឧស្សាហកម្ម Kinh Bac City ដើម្បីអភិវឌ្ឍគម្រោងនេះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា អាជ្ញាធរ Hung Yen បានចុះហត្ថលេខាលើអនុស្សរណៈជាមួយ Trump Organization នៅថ្ងៃទី២៥ ខែកញ្ញា។
តាមដកស្រង់សម្តី លោក Eric Trump ជាកូនប្រុសទី៣របស់អតីតសហរដ្ឋអាមេរិក លោកប្រធានាធិបតី Donald Trump បាននិយាយថា វៀតណាម មានសក្តានុពល សម្រាប់ការអភិវឌ្ឍន៍គម្រោងសណ្ឋាគារ និងកម្សាន្តកម្រិតខ្ពស់។ Trump Organization ដំណើរការរមណីយដ្ឋាន និងទីលានវាយកូនហ្គោល នៅអាមេរិក និងប្រទេសមួយចំនួនទៀត រួមមាន UAE ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ហ្វីលីពីន និងឥណ្ឌា។
ក្រុមហ៊ុននិយាយថា ទីក្រុង Kinh Bac និងសាខារបស់ខ្លួនដំណើរការលើផ្ទៃដីឧស្សាហកម្មជាង ៥,០០០ ហិកតា និងដីលំនៅដ្ឋានក្នុងទីក្រុងចំនួន ៩០០ ហិកតា។ ខ្លួនទាក់ទាញការវិនិយោគបរទេសជាង ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។
មន្ត្រី Hung Yen កាលពីខែមុនបាននិយាយថា ពួកគេស្វាគមន៍ Trump Organization ខណៈខ្លួនកំពុងស្វែងរកការវិនិយោគដែលមានសក្តានុពល។ ពួកគាត់បានបន្ថែមថា ខេត្តកំពុងផ្តោត លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្រាប់ការដឹកជញ្ជូន ឧស្សាហកម្ម និងលំនៅដ្ឋាន ហើយនឹងផ្តល់នូវលក្ខខណ្ឌ អំណោយផលក្នុងក្របខណ្ឌច្បាប់ ដើម្បីគាំទ្រដល់ក្រុមហ៊ុន៕
