ព័ត៌មានអន្តរជាតិ

ចិន ដាក់ពង្រាយយន្តហោះចម្បាំង ព្រមានដល់កោះតៃវ៉ាន់ ក្នុងពេលធ្វើសមយុទ្ធយោធា របស់ខ្លួន

Xinhua

តៃប៉ិ៖ នៅថ្ងៃចន្ទនេះ ប្រទេសចិន បានដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងដើម្បីឡោមព័ទ្ធកោះតៃវ៉ាន់ ក្នុងសមយុទ្ធក្រុងប៉េកាំង ដែលបានអះអាងថា មានគោលបំណងបញ្ជូនការ ព្រមានដ៏ម៉ឺងម៉ាត់បំផុត ដល់កងកម្លាំងបំបែកខ្លួន ដែលនៅលើដែនកោះដែលគ្រប់គ្រង ដោយខ្លួនឯងនេះ ។

ក្រុងប៉េកាំង មិនបានច្រានចោល ការប្រើកម្លាំងដើម្បីនាំឲ្យកោះតៃវ៉ាន់ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទេ ហើយសមយុទ្ធនៅថ្ងៃចន្ទនេះ វាគ្រាន់តែតំណាងឱ្យការប្រកួតប្រជែង ក្នុងសង្គ្រាមទ្រង់ទ្រាយធំជុំទី៤ របស់ខ្លួនក្នុងរយៈពេល០២ឆ្នាំកន្លងមកនេះ ។

សហរដ្ឋអាមេរិកបានលើកឡើងថា សកម្មភាពរបស់ប្រទេសចិន គឺ “គ្មានការធានា” និងមានហានិភ័យនៃការកើនឡើង ខណៈខ្លួនបានអំពាវនាវឱ្យក្រុង ប៉េកាំងចាត់វិធានការ ដោយមានការអត់ធ្មត់បំផុត ។

លោក Lai Ching-te ប្រធានាធិបតី កោះតៃវ៉ាន់ ដែលបានចូលកាន់ តំណែងកាលពីខែឧសភា បានថ្លែងយ៉ាងម៉ឹងម៉ាត់ ជាងអ្នកស្នងតំណែងមុនរបស់គាត់គឺ លោកស្រី Tsai Ing-wen ក្នុងការការពារអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ ដោយធ្វើឱ្យក្រុងប៉េកាំង មានការខឹងសម្បារយ៉ាងខ្លាំង ដែលហៅគាត់ថា ជា “អ្នកបំបែកខ្លួន” ។

នៅថ្ងៃចន្ទនេះ លោក Lai បានប្តេជ្ញា ថានឹង “ការពារកោះតៃវ៉ាន់ដែលជាប្រជាធិបតេយ្យ និងការពារសន្តិសុខជាតិ” ខណៈក្រសួងការពារជាតិបានឲ្យដឹងថា ខ្លួនបានបញ្ជូន “កងកម្លាំងសមស្រប” ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធមួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top