កីឡា

Chiwell មានដំណឹងពាក់ព័ន្ធ ទៅនឹងក្លឹប Napoli ខណៈមិនសូវបានលេងនៅ Chelsea

AFP

The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអ៊ីតាលី Napoli បានកំពុងព្យាយាមក្នុងការស្វែង រកឳកាសក្នុងការចរចា ជាមួយនឹងកីឡាករខ្សែការពារស្លាបឆ្វេង Chiwell ដែលកំពុងលេង ឲ្យក្លឹបតោខៀវ Chelsea ។

ខណៈដែលក្លឹបតោខៀវ Chelsea មិនសូវបានផ្តល់ ឳកាសបង្ហាញខ្លួន ជូនកីឡាករខ្សែការពារ អង់គ្លេសរូបនេះ គេជឿជាក់ថា ម្ចាស់ពានរង្វាន់ Serie A កំពុងបន្តនាំយកកីឡាករឆ្នើម នៅលីគកំពូលអង់គ្លេស មកចូលរួមក្លឹបដែល កន្លងមកមានដូចជា McTominay និង Billy Gilmour រួចទៅហើយ។

ចាប់តាំងតែពីពេល ដែលមានវត្តមាន របស់គ្រូបង្វឹកលោក Enzo Maresca មកដល់ទឹកដី Stamford Bridge រួចមកចំនួនប្រកួតរបស់ Chiwell គឺហាក់ដូចជាបានធ្លាក់ចុះយ៉ាងខ្លាំង ដូច្នេះគេជឿជាក់ថា ការដោះដូរនៅខែមករានេះ នឹងអាចកើតមានឡើងជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top