ក្លឹបLeicester Cityបច្ចុប្បន្ន ត្រូវបានគេមើលឃើញថាកំពុងតែប្រទាញប្រទង់យ៉ាងខ្លាំង ជាមួយនឹងមេឃខៀវMan Cityដើម្បីដំណែង ជើងឯកខណៈដែលហង្សក្រហមLiverpoolហាក់ដូចជា មានពិន្ទុកាន់តែ ឆ្ងាយទៅហើយពីក្លឹប ទាំង២នេះ។
សប្តាហ៍នេះព័ត៌មានរបស់ អង់គ្លេសThe Sunបានចេញផ្សាយថាដើម្បីពង្រឹង និងធ្វើឲ្យច្បាស់ថាខ្លួនមានលទ្ធភាពគ្រប់គ្រាន់ ប្រជែងនេះក្លឹបLeicester Cityក្រោមការដឹកនាំរបស់ លោកBrendan Rodgersបានត្រៀម លុយប្រមាណជា ១៥លានផោនរួចរាល់ហើយក្នុងការនាំ យកខ្សែការពារម្នាក់ មករួមក្លឹប។
កីឡាករJannik Vestergaardដែលបច្ចុប្បន្នកំពុងមានតម្លៃ១៥លានផោន កំពុងលេងឲ្យក្លឹបSouthamptonហាក់ដូចជា មិនមានឧិកាស លេងនៅរដូវកាលឡើយដោយ កំពុងស្ថិតនៅបាតតារាង ដែលនេះវានឹង ជួយជម្រុញចិត្តឲ្យVestergaardវ័យ២៧ឆ្នាំ នឹងច្បាស់ណាស់ចាប់យកឧិកាសនេះបន្ត លេងនៅអង់គ្លេស និងថែមទាំងទទួលយកបទពិសោធ នៅChampion Leagueរដូវកាល ក្រោយទៀតផង៕
ប្រែសម្រួល៖ស៊ុនលី