សិល្បៈ និង កម្សាន្ត

ការលើកដុំទំងន់ ជួយដល់សុខភាព មនុស្សចាស់ បានជាច្រើន

corneronwellness

ថ្មីៗនេះសមាគមន៍ជំងឺបេះដូង អាមេរិកបានអះអាងថា ការលើកដុំទំងន់តូចៗ អាចជួយឲ្យមនុស្សចាស់ និងអ្នកជំងឺបេះដូងមានសុខភាពរឹងមាំជាងមុន។

សមាគមន៍អ្នកជំងឺបេះដូង បានអះអាងដូចនេះដោយសារយោងតាមអ្នកសិក្សារយៈពល ១០សប្តាហ៍ ទៅលើមនុស្សចាស់ដែលមានអាយុជាមធ្យម ៨៧ ឆ្នាំ ដែលលើកដុំទំងន់ រកឃើញថាពួកគាត់មានសាច់ដុំរឹងមាំ ដោយអាចឡើងកាំជណ្តើរបានច្រើនកាំ ខណៈដែលការសិក្សាលើស្រ្តីវ័យចំណាស់ ដែលមានជំងឺបេះដូង រយៈពេល ១០ សប្តាហ៍ បង្ហាញថាកំលាំង សាច់ដុំបានកើតឡើង ៤៣% ហើយអាចដើរបានចំងាយកើនឡើង ៤៦% ក្នុងអំឡុងពេលដើរ ៦ នាទី ។

ប៉ុន្តែបណ្ឌិត អាមីត ខេរ៉ា ពីសាកលវិទ្យាល័យ វេជ្ជសាស្រ្ត តិចសាស់ ភាគនីរតី បានមានប្រសាសន៍ថា អ្នកជំងឺបេះដូងអាចលើដុំទំងន់ពី ០.៥ គីក្រ ទៅ ២ គក្រ បាន ។
ដោយ៖​ហង្ស សុបញ្ញា

Most Popular

To Top