កីឡា

កីឡាករប៊ីយ៉ា Pool (៣ គ្រាប់) ជនជាតិវៀតណាម ៨៧នាក់ ត្រូវបានហាមប្រាម មិនលេងរយៈពេល ៦ ខែ

VN Express

វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សមាគមកីឡាប៊ីយ៉ា Pool ពិភពលោក (WPA) បានចេញបម្រាមរយៈពេល ៦ ខែដល់កីឡាករចំនួន ២៤៥នាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួន ៨៧ នាក់ សម្រាប់ការចូលរួម ក្នុងព្រឹត្តិការណ៍ Hanoi Open 2024 ដោយគ្មានការអនុញ្ញាតជាមុន។

បញ្ជីឈ្មោះកីឡាករត្រូវ បានហាមប្រាមរបស់ WPA ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ រួមមានកីឡាករមានទេព កោសល្យកំពូលៗរបស់វៀតណាមស្ទើរតែទាំងអស់ដូចជា Duong Quoc Hoang, Dang Thanh Kien, Do The Kien, Luong Duc Thien, Pham Phuong Nam និង Nguyen Anh Tuan ។ កីឡាករលំដាប់ ពិភពលោក មួយចំនួនក៏ត្រូវ បានហាមឃាត់ រួមមាន Carlo Biado, Ko Pin-yi, Shane van Boening, Fedor Gorst, Francisco Sanchez Ruiz, David Alcaide និង Eklent Kaci ។

ក្នុងចំណោមកីឡាករកំពូលទាំង ១៤ នាក់ក្នុងចំណាត់ថ្នាក់ World Nineball Tour (WNT) មាន ១២នាក់ត្រូវបានហាមប្រាម ដោយមាន Joshua Filler និង Albin Ouschan ជាករណីលើកលែង ខណៈពួកគេបានទាញចេញពីការប្រកួត Hanoi Open នៅនាទីចុងក្រោយ។

WPA បានសរសេរក្នុងសេចក្តីថ្លែងការណ៍មួយថា ជាអកុសល អ្នករៀបចំព្រឹត្តិការណ៍ មិនបានស្វែងរកការដាក់ទណ្ឌកម្ម បើទោះបីជាត្រូវបានអញ្ជើញឲ្យធ្វើដូច្នេះ ហើយទោះបីជាត្រូវបានព្រមានអំពីផលវិបាកសម្រាប់អត្តពលិកក៏ដោយ ។ WPA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ ក្រោមសហព័ន្ធកីឡា ប៊ីយ៉ាពិភពលោក (WCBS) គ្រប់គ្រងការប្រកួតកីឡា នៅទូទាំងពិភពលោក ។ WCBS មានទំនាក់ទំនងជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ កីឡាករវៀតណាម ត្រូវបានពិន័យដោយ WPA គឺជាសមាជិកនៃសហព័ន្ធកីឡាប៊ីយ៉ាល់អាស៊ី (ACBS) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ WPA ផងដែរ។

WNT បង្កើតឡើង ដោយក្រុមហ៊ុន អង់គ្លេស Matchroom ក្នុងឆ្នាំ ២០២៣ ដំណើរការ ប្រព័ន្ធចំណាត់ថ្នាក់ និងការប្រកួត ដាច់ ដោយឡែក សម្រាប់ 9-ball pool ពីមុន WPA បានអនុញ្ញាតឲ្យ Matchroom រៀបចំព្រឹត្តិការណ៍ 9-ball ក្នុងឆ្នាំ ២០១៩ ប៉ុន្តែការប្រេះឆារវាងអង្គការ ទាំង២បាននាំឲ្យមានការបង្កើត WNT ជាដៃគូប្រកួតប្រជែងផ្ទាល់ជាមួយ WPA ។ ការប្រកួត WNT ជារឿយៗមានរង្វាន់ ធំជាងព្រឹត្តិការណ៍ WPA ។

Most Popular

To Top