ផ្សេងៗ

សហព័ន្ធកីឡាចំបាប់កម្ពុជា បើកការប្រកួត សាកល្បងបច្ចេកទេស យុវជនថ្នាលថ្នាក់ជាតិ ឆ្នាំ២០២៤

ភ្នំពេញ ៖ សហព័ន្ធកីឡាចំបាប់កម្ពុជាបើកការប្រកួតសាក ល្បងបច្ចេកទេស យុវជនថ្នាលថ្នាក់ជាតិ ឆ្នាំ២០២៤ នៅសាលដំបូលទូកប៊ូយ៉ុង ក្នុងបរិវេណពហុកីឡដ្ឋាន ជាតិអូឡាំពិក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ការប្រកួតនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីដកស្រង់កម្រិត សមត្ថភាពរបស់កីឡាករ-កីឡាការិនីនៅតាមបណ្តាក្លិនសមាគម រាជធានីខេត្តដែលជាដៃគូ ។

ការប្រកួតសាកល្បង បច្ចេកទេសថ្នាក់ជាតិឆ្នាំ ២០២៤ មានកីឡាករ-កីឡាការិនីចូលរួមចំនួនសរុប ១០៤នាក់ ក្នុងនោះមានកីឡាការិនី ៣៩នាក់ កីឡាករ ៤៩ នាក់ គ្រូបង្វឹក គ្រូជំនួយ ២២នាក់ និងគណ:កម្មការ ២២ នាក់ ក្រោមការឧត្ថម្ភគាំទ្រទាំងស្រុកពីលោក ខេស៊ី បាណេត ជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ។

អ្នកគ្រូ ចូវ សុធារ៉ា បាននិយាយថា ការប្រកួតសាកល្បង បច្ចេកទេសថ្នាក់ជាតិឆ្នាំ ២០២៤ មានកីឡាករ-កីឡាការិនី ចូលរួមចាប់ពីអាយុ ៨ ឆ្នាំទៅ ១០ ឆ្នាំ និងពីអាយុ ១៥ ឆ្នាំទៅ ១៧ ឆ្នាំ ក្នុងគោលបំណងស្វែង រកកីឡាករ-កីឡាការិនី វ័យក្មេងសម្រាប់ត្រៀមខ្លួនចូលរួមការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ។ ការប្រកួតនេះធ្វើឡើងក្នុងគោលបំណង ដើម្បីដកស្រង់កម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការិនី នៅតាមបណ្តាក្លិនសមាគម។
ដោយ៖លី ភីលីព

Most Popular

To Top