បច្ចេកវិទ្យា

iPhone មាសម៉ូឌែល Steve Jobs ប្រើតួខ្លួន ១២ផ្នែក យកលំនាំតាមភាពជោគជ័យ របស់បិតា Apple

ក្រុមហ៊ុនកែច្នៃគ្រឿង អលង្ការបំពាក់លើ សម្ភារៈបច្ចេកវិទ្យាដ៏ល្បីរបស់ ប្រទេសរុស្ស៊ី Caviar បានបញ្ចេញ iPhone 13 Pro / Pro Max ម៉ូឌែលពិសេស ឈ្មោះថា Steve Jobs ផលិតតែ ៩៩គ្រឿង តែប៉ុណ្ណោះ កាលពីដើមឆ្នាំ២០២២ កន្លងទៅ។

វាត្រូវបានស្រោបដោយ លោហៈធាតុមាស ២៤ការ៉ាត់ នៅពីលើលោហធាតុធន់ការកកិត ទីតានីញ៉ូម ហើយអ្វីដែលពិសេសគឺប្រើខ្នង ១២ផ្នែកតូចៗ ដោយយកលំនាំ តាមភាពជោគជ័យ និងដំណើរជីវិតរបស់ Steve Jobs ទាំង១២។

រឿងរ៉ាវទាំង ១២ Steve Jobs នោះមានដូចជា៖

២. ផលិតកុំព្យូទ័រ Apple 1

៣. ផលិតកុំព្យូទ័រ មានឈ្មោះថា Lisa

៤. ផលិតកុំព្យូទ័រ Macintosh

៥. បង្កើតពាក្យស្លោក “Think Different”

៦. បញ្ចេញប្រព័ន្ធប្រតិបត្តិការ MacOsx

១. បង្កើតក្រុមហ៊ុន Apple

៧. ផលិតឧបករណ៍កម្សាន្ត iPod

៨. បញ្ចេញកម្មវិធី iTunes

៩. ផលិត iPhone

១០. បញ្ចេញទីផ្សារកម្មវិធី Apple Store

១១. ផលិត iPad

១២. កាលបរិច្ឆេទ នៃជីវិតរបស់ Steve Jobs

គួរបញ្ជក់ថា iPhone Steve Jobs មានតម្លៃចាប់ពី៖

iPhone 13 Pro ៦ ៩៨០ ដុល្លារ 128GB
iPhone 13 Pro Max ៧ ៥២០ដុល្លារ 128GB

Most Popular

To Top