ព្រឹត្តិការណ៍

រូបភាពផ្កាយរណបថ្មី បង្ហាញពីភាពអាច មានសមយុទ្ធហោះហើរនៅព្រលានយន្តហោះ កូរ៉េខាងជើង

បរទេស៖រូបភាពពីផ្កាយរណបថ្មីៗនេះ បានបង្ហាញពីការត្រៀមរៀបចំហោះហើរយន្តហោះយោធា នៅព្រលានយន្តហោះ Wonsan-Kalma របស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមគេហទំព័រឃ្លាំមើលរបស់ សហរដ្ឋអាមេរិកមួយ បានឲ្យដឹងនៅថ្ងៃសុក្រនេះ។ 

តាមសេចក្តីរាយការណ៍ នេះគឺជាសកម្មភាពហោះហើរលើកទីមួយ ដែលត្រូវបានគេសង្កេតឃើញ នៅក្នុងតំបន់ដែលស្ថិតនៅលើតំបន់ឆ្នេរខាងកើត របស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមពិធីប្រកួតហោះហើរ យន្តហោះចម្បាំង កាលពីខែវិច្ឆិកាឆ្នាំមិញ។ 

គេហទំព័រ 38 North បាននិយាយថា គោលបំណងនៃការត្រៀមរៀបចំនោះ គឺនៅមិនទាន់ច្បាស់លាស់នោះទេ ប៉ុន្តែនឹងអាចមានសមយុទ្ធហោះហើរ មួយផ្សេងទៀត នៅក្នុងពេលអនាគតឆាប់ៗនេះ ឬក៏អាចមានពាក់ព័ន្ធនឹងត្រៀមលក្ខណៈយោធា៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top