ព័ត៌មានអន្តរជាតិ

អភិបាលរដ្ឋ Pennsylvania អំពាវនាវ ឲ្យមានការស៊ើប អង្កេតជាបន្ទាន់ ចំពោះការសន្យា ផ្តល់ប្រាក់ប្រចាំថ្ងៃចំនួន ១ លានដុល្លារ របស់លោក Elon Musk

AFP

អាមេរិក ៖ អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បានអំពាវនាវឲ្យការអនុវត្តច្បាប់ស៊ើបអង្កេតលើមហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិក លោក Elon Musk ចំពោះការសន្យា របស់លោកនៅការជួបជុំគាំទ្រលោក Trump នៅចុងសប្តាហ៍ដើម្បីផ្តល់ប្រាក់ចំនួន ១ លានដុល្លារជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃបោះឆ្នោត យោងតាមការចេញផ្សាយពីគេហទំព័រ VN Express។

លោក Musk កាលពីថ្ងៃសៅរ៍បានផ្តល់មូលប្បទានប័ត្រទឹកប្រាក់ចំនួន ១ លានដុល្លារ ដល់អ្នកចូលរួមនៅការប្រមូលផ្តុំគ្នានៅ Harrisburg រដ្ឋ Pennsylvania រៀបចំដោយ America PAC ជាក្រុមសកម្មភាព នយោបាយ ដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla បង្កើតឡើងដើម្បីគាំទ្រ គណបក្សសាធារណរដ្ឋ Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៥ ខែវិច្ឆិកា។

លោក Shapiro បាននិយាយនៅលើ “Meet the Press” របស់ NBC ថា ផែនការរបស់លោក Musk ក្នុងការផ្តល់ប្រាក់ដល់អ្នកបោះឆ្នោត ដែលបានចុះឈ្មោះក្នុងរដ្ឋ Pennsylvania មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយវាជាអ្វីមួយដែលអ្នកអនុវត្តច្បាប់ អាចពិនិត្យមើលបាន ។

លុយជាឧទាហរណ៍ចុងក្រោយបង្អស់ របស់លោក Musk ប្រើប្រាស់ទ្រព្យសម្បត្តិដ៏វិសេសវិសាលរបស់លោក ដើម្បីជះឥទ្ធិពលដល់ការប្រកួតប្រជែង ប្រធានាធិបតីដ៏តឹងតែងរវាងលោក Trump និងគូប្រជែងរបស់គណបក្សប្រជាធិបតេយ្យ លោកអនុប្រធានាធិបតី Kamala Harris ។ ចំណែក Pennsylvania គឺជារដ្ឋត្រូវតែឈ្នះសម្រាប់ទាំង Trump និង Harris ។

នេះបើតាមការរាយការណ៍ដំបូងរបស់ Reuters បាននិយាយថា America PAC របស់លោក Musk កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រមូលផ្តុំ និងចុះឈ្មោះអ្នកបោះឆ្នោតនៅក្នុងរដ្ឋជាសមរភូមិអាចសម្រេចចិត្តការបោះឆ្នោត ប៉ុន្តែមានសញ្ញាថា វាមានបញ្ហាក្នុងការបំពេញគោលដៅរបស់ខ្លួន។

នេះបើយោងតាមការ បង្ហោះដោយ America PAC នៅលើ X ថា កាលពីថ្ងៃអាទិត្យ លោក Musk បានប្រគល់មូលប្បទានប័ត្រចំនួន ១ លានដុល្លារ ជាលើកទី ១ ដល់ស្ត្រីម្នាក់នៅព្រឹត្តិការណ៍មួយ ក្នុងទីក្រុង Pittsburgh ។ លោក Musk សន្យាថានឹងផ្តល់ប្រាក់ចំនួន ១ លានដុល្លារ ជារៀងរាល់ថ្ងៃ ដល់នរណាម្នាក់ ដែលចុះហត្ថលេខាលើញត្តិតាមអ៊ីនធើណេតរបស់លោក  ដោយសរសេរថា “វិសោធនកម្មទីមួយ និងទីពីរធានានូវសេរីភាពនៃការនិយាយ និងសិទ្ធិក្នុងការកាន់អាវុធ។ តាមរយៈការចុះហត្ថលេខាខាងក្រោម ខ្ញុំកំពុងសន្យាថានឹងគាំទ្ររបស់ខ្ញុំចំពោះអ្នកទីមួយ និង វិសោធនកម្មទីពីរ ៕

Most Popular

To Top