ស្បែកមុខមានច្រើនប្រភេទ ហើយការថែរក្សាស្បែកមានលក្ខណៈខុសគ្នាទៅតាមប្រភេទស្បែកដែរ។ យ៉ាងណាមិញ យើងសូមនែនាំគន្លឺះងាយៗ ដែលអ្នកជំនាញបានណែនាំសម្រាប់ជាទុនក្នុងការថែរក្សាស្បែកមុខប្រចាំថ្ងៃ។
១. គ្រឿងសម្អាង
គួរ៖ នៅពេលមុនចូលគេង ចាំបាច់ត្រូវសម្អាតគ្រឿងសម្អាងចេញពីផ្ទៃមុខឲ្យមានហ្មត់ចត់ ព្រោះស្បែករបស់យើងក៏ត្រូវការដកដង្ហើមដែរ ហើយគ្រឿងសម្អាងគឺជាបញ្ហាដ៏ធំដែលរាំងស្ទះរន្ធញើសមិនអាចដកដង្ហើមបាន និងជាបុព្វហេតុបង្កឲ្យកើតមុនទៀតផង។
មិនគួរ៖ មិនត្រូវមើលរំលងការខាត់ស្បែកមុខ (មួយទីពីរដងក្នុងមួយសប្តាហ៍) ពីព្រោះនេះជាវីធីកម្ចាត់ចោលនូវកោសិកាចាស់ៗ ជួយឲ្យស្បែកភ្លឺរលោង និងថ្លា។
២. ពន្លឺថ្ងៃ និងស្បែកមុខ
គួរ៖ កុំភ្លេចប្រើឡេបំរុងស្បែកមុខដើម្បីការពារពន្លឺថ្ងៃ យ៉ាងហោចណាសប្រើក្រែមដែលមាន SPF 15 ទើបអាចការពារកាំរស្មីយូវីបាន (UVA និង UVB)។ ការប៉ះត្រូវកំដៅថ្ងៃច្រើអាចធ្វើឲ្យស្បែក ងាយនឹងជ្រីវជ្រួញ ឡើងស្នាមអុជខ្មៅ និងបញ្ហាស្បែកច្រើនយ៉ាងទៀត។
មិនគួរ៖ មិនគួរខកខានមិនបានប្រើផលិតផលការពារពន្លឺថ្ងៃទេ ទោះជាអាកាសធាតុក្តៅ ឬត្រជាក់ក៏ដោយ ហើយបើត្រូវប៉ះពន្លឺថ្ងៃខ្លាំង ដូចជាទៅលេងសមុទ្រវិញ គួរជ្រើសរើសក្រែមដែលមានយ៉ាងតិច SPF 30។
៣. ចំណីអាហារ
គួរ៖ ប្រយ័ត្នចំពោះការហូបចុក ហើយកុំភ្លេចទទួលទានអាហារស្រស់ៗឲ្យបានច្រើន ដូចជាបន្លែ ផ្លែឈើ និងអាហារសម្បូរជីវជាតិចិញ្ចឹមធម្មជាតិ។ អាហារជំនួយស្បែកឲ្យភ្លឺថ្លា គឺវីតាមីន C និងអាហារមានជាតិខ្លាញ់ និងស្ករទាប។
មិនគួរ៖ បើអាច សូមកុំទទួលទានអាហារហិរ ផ្អាប់ ប្រឡាក់ កំប៉ុង ឬអាហារបំពងច្រើនពេកនោះទេ។
៤. ហាត់ប្រាណ
គួរ៖ ហាត់ប្រាណឲ្យបានទៀតទាត់ ទោះតិចឬច្រើន ធ្ងន់ឬស្រាលក្តី ដើម្បីជំរុញដល់ចរន្តឈាម និងបង្កើនល្បឿននៃការសម្អាតជាតិពុលពីរាងកាយ។
មិនគួរ៖ មិនចាំបាច់ប្រើផលិតផលលាបលើស្បែក មុខ និង ក្រោយពេលហាត់ប្រាណទេ តែគួរលាបថូនឺរវិញដើម្បីកាត់បន្ថយជាតិខ្លាញ់ និងខាត់ស្បែកមុខ រួចសឹមលាបឡេផ្តល់សំណើម។
៥. ដំណេក
គួរ៖ គេងឲ្យបានយ៉ាងតិច ៨ម៉ោង ក្នុងមួយថ្ងៃពុំនោះទេពុំបាច់ឆ្ងល់ថា តើរង្វង់ភ្នែកឡើងខ្មៅ ែ ថ្នក់ភ្នែក ដោយរបៀបណាទេ។
មិនគួរ៖ សូមរំលឹកម្តងទៀតថា កុំភ្លេចលាងមុខមុនពេលចូលគេងឲ្យសោះហើយសម្រាប់ស្បែកស្ងួតគួរលាបឡេផ្តល់សំណើមបន្តិចមុនចូលគេងផងដែរ។
៦.ទឹក
គួរ៖ រក្សាសំណើមរាងកាយដោយការផឹកទឹកឲ្យគ្រប់គ្រាន់ យ៉ាងតិច ៨កែវ ក្នុងមួយថ្ងៃ។ បន្ថែមទីនេះ អ្នកគួរទទួលទានបន្លែ និងផ្លែឈើស្រស់ដែលសម្បូរដោយជាតិទឹកផងដែរ។
មិនគួរ៖ កុំភ្លេសលុបមុខដោយទឹកផ្កាកូលាប ដើម្បីជួយកាត់បន្ថយអាការហើមភ្នែក និងរក្សាតុល្យភាព PH ព្រមទាំងផ្តល់សំណើមដល់ស្បែកមុខផងដែរ។
៧.មុន
គួរ៖ លុបមុខនឹងទឹកក្តៅឧណ្ណៗ មួយថ្ងៃ ៣ដង ដោយម៉ាស្សាថ្នមៗជារង្វង់ និងប្រើប្វូមដែលមានជាតិអាល់ហ្វាអ៊ីដស្រ៊ីលអាស៊ីដ។ បន្ទាំប់បីលាងមុខ គួរទះមុខថ្នមៗឲ្យស្ងួតជំនួសដោយការជូតនឹងកន្សែង ហើយត្រូវលាបឡេដែលមានជាតិបង់ហ្សូលភឺរ៉ុកស៊ីដ។
មិនគួរ៖ មិនត្រូវញេចមុន ទេព្រោះវាអាចធ្វើឲ្យស្បែកហើម ក្រហម និងបន្សល់ទុកស្នាមលើផ្ទៃមុខ។ សម្រាបើអ្នកពាក់វ៉ែនតា គួរប្រាកដថាវ៉ែនតាស្អាត ដើម្បីការពារកុំឲ្យខ្លាញ់ជាប់នឹងរន្ធញើស ត្រង់បរិវេណជុំវិញភ្នែក និងច្រមុះ។
៨.ខាត់ស្បែក
គួរ៖ ប្រើគ្រឿងផ្សុំធម្មជាតិដូចជារមៀត ពន្លៃ ទឹកដោះគោ ឬក្រូច ដែលជារូបមន្តតាំងពីបុរាណមក។
មិនគួរ៖ កុំមើលរំលងវិធីធម្មជាតិទាំងនេះ ពីព្រោះវាមានប្រសិទ្ធភាពមិនចាញ់ផលិតផលគីមីទេ ហើយថែមទាំងជួយឲ្យស្បែកដកដង្ហើមបានស្រួលកាត់បន្ថយស្រ្តេស និងសម្រួលអារម្មណ៍ទៀតផង។
៩.ស្ប៉ា
គួរ៖ ទម្លាប់ស្ប៉ាជាប្រចាំ ជាពិសេសអ្នកមានស្បែកស្ងួត គួរប្រើម៉ាសមុខផង ហើយកុំភ្លេចលាងមុខ និងទឹកក្តៅឧណ្ណៗមុននឹងចូលគេង។
មិនគួរ៖ មើលរំលងការម៉ាស្សាស្បែកដោយប្រើប្រេងធម្មជាតិ ព្រោះនេះជាវិធីផ្តល់ជីវជាតិចិញ្ចឹមដល់ស្បែកមុខ ធ្វើឲ្យស្បែកភ្លឺថ្លា រលោង និង មិនងាយចាស់នោះទេ។
១០.ទម្លាប់ល្អ
គួរ៖ ចំណាយពេលវេលាសម្រាប់ថែខ្លួន លៃយ៉ាងណាកុំឲ្យបញ្ហាស្រ្តេសមកដណ្តើមយកសម្រស់អ្នកឲ្យសោះ។
ដូចនេះគួរឆ្លៀតចូលរួមសកម្មភាពសុខភាព ដូចជាការហាត់យូហ្គា លំហាត់ដង្ហើម ឬសមាធិ។
មិនគួរ៖ មើលរំលោងបរិវេណជុំវិញថ្គាម និងសាច់ដុំមុខ។ គួរហាត់ប្រាណមុខប្រមាណជាពីរទៅ៣នាទីក្នុងមួយថ្ងៃ នោះអ្នកនឹងមានស្បែកមុខស្អាត សាច់ចាំដូច១៨ឆ្នាំ។
ដោយ៖ ហង្ស សុបញ្ញា