កីឡា

សម្រុក​គ្នា​សា​ហា​វ ​ណាស់​​៧​គ្រាប់ ​១​ប្រកួត​ Real Madrid និង Dortmund ខណៈ Vinícius ស៊ុត ​Hat-Trick ​​

ការ​​​ប្រកួត​ UEFA Champions League យប់មិញ​នេះ​​ក្នុង​ជំនួប​​រវាង​អធិរាជ​ស Real Madrid និង Dortmund ស៊ុត​គ្នា​សាហាវ​​មែន​ទែន ពោល​គឺ​មាន​គ្រាប់​បាល់​កើត​ឡើង​រហូត​ដល់​ទៅ​៧​គ្រាប់​ក្នុង​នោះ Vinícius Júnior ​​រក​បាន​ ​Hat-Trick (បី​គ្រាប់​ម្នាក់ឯង​) នាំ​ឲ្យ​​ម្ចាស់​ផ្ទះ​យក​ឈ្នះ​ក្រុម​ផ្ញៀវ​៥-២​។

ក្នុង​ការ​ប្រកួត​ពិត​ជា​ជក់​ចិត្ត​មែន​ទែន ដោយ​គ្រាន់​តែ​បើ​ក​ឆាក​​មក​​​ក្រុម​ភ្ញៀវ Dortmund​ ហ្នឹង​បាន​ដាក់​២​គ្រាប់​មុន​ទៅ​ហើយ​នៅ​នាទី​ទី​៣០ និង​៣៤ ។ ​ក្នុង​វគ្គ​ទី​១​នេះ​គេ​មើល​ឃើញ​ថា Real Madrid មាន​ឱកាស​ច្រើន​ដែរ ​តែ​ស៊ុត​មិន​ចូល​ទាល់​តែ​សោះ​។ ទើប​ចប់​វគ្គ​ទី​១​ហ្នឹង​ក្រុម​ភ្ញៀវ​នាំ​មុខ​២-០​មុន ។

​​គ្រាន់​តែ​ចូល​ដល់​វគ្គ​ទី​២​ភ្លាម​ម្ចាស់​ផ្ទះ​ Real Madrid ចាប់​ផ្ដើម​​សម្រុក​​ទៀត ​រហូត​ដល់​​នាទី​ទី​៦០ ទើប​A. Rüdiger ដាក់​មួយ​​ក្បាល​តាម​១-២​។ ភ្លាម​ៗ​នោះ​គ្រាន់​តែ​​កែ​បាល់​មក​​វិញ​​​ហ្នឹង Real Madrid មាន​ឱកាស​​ទៀត​ត្រឹម​២​នាទី​បន្ទាប់​​ប៉ុណ្ណោះ​ ពោល​គឺ​នាទី​ទី​៦២ Vinícius Júnior ​ក៏​ដាក់​បាន​២ទល់​ហ្នឹង​២​​។ មិនទាន់​អស់​គ្រាប់​បាល់​នោះ​ទេ​​បង​ប្អូន​ ព្រោះ​ថា​ការ​ប្រកួត​នេះ​ពិត​ជា​ជក់​ចិត្ត​ខ្លាំង​ណាស់​ សម្រុក​គ្នា​​គ្មាន​សំរាក​ទេ ​តែ​គ្រាប់​ទី​៥​នេះ​កើត​ឡើង​រាង​ចាយ​ពេល​យូរ​​បន្តិច​ហើយ​​ ព្រោះ​ដក់​នាទី​ទី​៨៣​ទៅ​ហើយ​ទើប Lucas Vázquez ហ្នឹង​រក​បាន​គ្រាប់​ទី​​៣​ឲ្យ Real Madrid ។

​​​​និយាយ​ពី​ Dortmund ​នោះ​វិញ ​គ្រាន់​តែ​ Real Madrid នាំ​មុខ​ភ្លាម​​បង្កើន​ការ​សម្រុក​​មកវិញ​ភ្លេត​ ​​ព្រោះ​ចង់​បាន​គ្រាប់​បាល់​ស្មើ​ តែ​មាន​អី Vinícius Júnior បាន​បាល់​អូស​​តាំង​ពី​ក្រោម​មក​ស៊ុត​បាន​ស្រេច​នៅ​នាទី​ទី​៨៦​ ដែល​ជា​គ្រាប់​បាល់​ទី​២​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​នោះ​។ ​ក៏​នៅ​តែ​មិន​ទាន់​អស់់​គ្រាប់​បាល់​​​ដែរ​ ព្រោះ​ថា​នាទី​នៅ​​តែ​បន្ត​ ចូល​ដល់​នាទី​ទី៩០​+ ៣ទៅ​ហើយនោះ Vinícius Júnior ជា​ថ្មី​ហើយ​គេ​ក៏​បាន​ដាក់​មួយ​គ្រាប់​​បំប៉ោង​សំណាញ់​ទី​ដើម្បី​បញ្ចប់​ការ​ប្រកួត​ ៥-២។

​សូម​បញ្ជាក់​ថា​​ ជំនួប​យប់មិញ​រវាង​ក្រុម​ម្ចាស់​ផ្ទះ​ Real Madrid និង Dortmund ហ្នឹង​គឺ​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី​៣​​ ហើយ​៣​លើក​នេះ​ក្រុម​ទាំង​ពីរ​ឈ្នះ​២​​​ចាញ់​១​ដូច​គ្នា ​​ធ្វើ​ឲ្យ​ពួក​គេ​​មាន​៦​ពិន្ទុ​ស្មើ​គ្នា​តែ​ម្ដង​៕ ​​​​​

Most Popular

To Top