ផ្សេងៗ

អីយ៉ា Aston Villa ​អែម​តើ​នៀក​​! យក​៣​ពិន្ទុ​បន្ថែម​ឡើង ​កំពូល​​តារាង UCL បាត់​

ពិត​ជា​មិន​សរសើរ​មិន​បាន ​មែន​ជា​ក្រុម​មិន​សូវ​សម្បូរ​ទៅ​ដោយ​ Super Stars អី​ដូច​គេ​ទេ តែ​បើ​និយាយ​​ ពី​ចង្វាក់​លេង​វិញ​ក្រុម​ធំ​ៗ​មួយ​ចំនួន​ប៉ះ​ពួក​គេ​​​បះសក់​ដែរ​ហ្នឹង​។ ៣​ប្រកួត​នៅ UEFA Champions League មក​នេះ​ Aston Villa ធ្វើ​បាន​ល្អ​មែនទែន​ ឈ្នះ​ទាំង​៣​ប្រកួត​ ​ឡើង​​ទៅ​កំពូល​តារាង​​បាត់​​ទៅ​ហើយ បូក​ទាំង​៣​ពិន្ទុ​ដែល​យក​បាន​កាល​ពី​​យប់មិញ​​ដោយ​យក​ឈ្នះ​២-០ ទៅ​លើ​ក្រុម​មក​ពី អ៊ីតាលី Bologna ។

៩​ពិន្ទុ​យក​​​បាន​ក្នុង UEFA Champions League នេះ​មិន​មែន​ឈ្នះ​ក្រុម​ល្មមៗ​ទាំង​​អស់​​នោះ​ទេ សូម្បីតែ Bayern Munich ​​ហ្នឹង​ក៏​ចាញ់ Aston Villa ១-០ ​ដែរ​។ ចំណុច​ដែល​រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​៣​ប្រកួត​ដែល​ឈ្នះ​នោះ​បិទ​ Clean Sheets ទាំង​អស់​ថែម​ទៀង​ផង​។

សូម​បញ្ជាក់​ថា ក្នុង​​ចំណោម​ការ​យក​ឈ្នះ​ទាំង​៣​ប្រកួត​របស់ Aston Villa ដើម្បី​ហក់​ទៅ​កំពូល​តារាង UCL ​នោះ​រួម​មាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ Young Boys របស់​ស្វីស​៣-០ នៅ​ទឹកដី​របស់ ស្វីស យកឈ្នះ​ទៅ​លើ Bayern Munich ១-០ ​នៅ​ទឹក​ដី​របស់ Aston Villa និង​យក​ឈ្នះ​ទៅ​លើ​ក្រុម Bologna ២-០ ​កាល​ពី​យប់មិញ​នៅ​ទឹក​ដី​របស់ Aston Villa នេះ​ឯង៕

Most Popular

To Top